មិនខ្វល់អ្នកចំណាយអស់ប៉ុន្មានលើផលិតផល បើភ្លេច៥យ៉ាងនេះ គ្រប់យ៉ាងនឹងគ្មានបានផលទាំងអស់
- 2022-06-15 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខ្វល់អ្នកចំណាយអស់ប៉ុន្មានលើផលិតផល បើភ្លេច៥យ៉ាងនេះ គ្រប់យ៉ាងនឹងគ្មានបានផលទាំងអស់
ពេលខ្លះខ្ជិលថែរក្សាស្បែកយូរ នឹងធ្វើឲ្យស្បែកឆាប់ចាស់បំផុត។ ម្ល៉ោះហើយ បើចង់បានស្បែកស្អាត គួរថែនិងចិញ្ចឹមស្បែកបែបធម្មជាតិដោយវិធីងាយៗ៥យ៉ាងខាងក្រោម។
១. ប្រសិនបើអ្នកមិនប្រើឡេការពារកម្តៅថ្ងៃ គ្រប់យ៉ាងក៏គ្មានន័យ
ឡេការពារកម្តៅថ្ងៃ ប្រៀបដូចអង្គរក្សដ៏រឹងមាំការពារស្បែកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ។ មិនលាបឡេការពារកម្តៅ អ្នកនឹងស្តាយក្រោយ ព្រោះស្បែកនឹងងាយខ្មៅស្រអាប់ ជ្រួញ ឡើងអាចម៍រុយ និងមុខចាស់ជាងអាយុ។
២. ពេលលាបផលិតផលថែរក្សាសម្រស់ គប្បីប្រើដៃលាបថ្នមៗ
នារីជាច្រើនមានទម្លាប់ប្រើដៃខ្លាំងៗញីឡេឲ្យចូលស្បែកមុខ ដែលវិធីនេះមិនគួរធ្វើជារៀងរាល់ថ្ងៃឡើយ។ អ្នកគួរអនុវត្តតែ 2-3 ដងក្នុងមួយសប្តាហ៍បានហើយ ព្រោះបើមិនអ៊ីចឹងទេ ស្បែកនឹងងាយយារធ្លាក់។ វិធីល្អបំផុត ត្រូវបែងចែកមុខជា៤ចំណែក ថ្ងាស ចង្ការ ថ្ពាល់ និងច្រមុះ។ បន្ទាប់មកប្រើម្រាមដៃម៉ាស្សាថ្នមៗជុំវិញតំបន់នោះ ប្រហែល១០ដងក្នុងមួយតំបន់ ដើម្បីឡេជ្រាបចូលស្បែកបានល្អ និងសារធាតុចិញ្ចឹមផងដែរ។
៣. នៅពេលឃើញស្នាមជ្រួញ កុំទាន់អាលមានអារម្មណ៍ថាខ្លួនឯងចាស់
ផលិតផលថែសម្រស់ ការពារមិនឲ្យឆាប់ជ្រួញ… សុទ្ធតែផលិតផលដែលគួរឆាប់ប្រើកាន់តែល្អ ដើម្បីទប់ស្កាត់ភាពចាស់មុនអាយុ។
៤. ងូតទឹកក្តៅឧណ្ឌៗដើម្បីបង្កើនមេតាបូលីសឹម
វិធីងាយនិងជួយស្បែកបាត់ហត់នឿយបានល្អបំផុត គឺងូតទឹកក្តៅ ឬត្រាំក្នុងអាងប្រហែល ២០-៣០ នាទី។ សីតុណ្ហភាណរបស់ទឹកក្តៅអាចដុតបំផ្លាញកាឡូរីក្នុងរាងកាយ ជួយកាត់បន្ថយសម្ពាធស្ករក្នុងឈាមក្រោយពីញ៉ាំអាហាររួច និងសម្បកគីឡូបានយ៉ាងលឿន។
៥. រកពេលសម្រាក ឬ Detox រាងកាយ
មិនថាស្បែក ឬរាងកាយនោះទេ វាក៏ត្រូវការសម្រាក និង Detox ដើម្បីបញ្ចេញជាតិពុលពីខាងក្នុង។ អ្នកគួរសាកល្បងផឹកទឹកបន្លែមួយកែវដែលជាប្រភេទទឹក Detox ដោយគ្រាន់តែផឹកមួយកែវជារៀងរាល់ថ្ងៃនៅពោះទទេរ នោះមិនត្រឹមតែស្បែកស្អាតទេ រាងក៏សមសួនដែរ៕