ស្រកគីឡូហើយ ថែមទាំងបានស្បែកសភ្លឺថ្លាពីខាងក្នុង ជាមួយបន្លែផ្លែឈើទាំងនេះ
- 2022-06-25 18:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រកគីឡូហើយ ថែមទាំងបានស្បែកសភ្លឺថ្លាពីខាងក្នុង ជាមួយបន្លែផ្លែឈើទាំងនេះ
ត្រូវម៉ាច់សម្រាប់អ្នកដែលចង់បានលទ្ធផលពីរ ក្នុងពេលតែមួយជាមួយផ្លែឈើទាំង ៦ ប្រភេទនេះ៖
១. ប៉េងប៉ោះ
ផ្លែប៉េងប៉ោះអាចទទួលទានបានច្រើនបែបច្រើនសណ្ឋានអាចកិនជាភេសជ្ជៈ ទទួលជាមួយសាឡាត់ ស៊ុប ឆាជាដើម។ ផ្លែឈើប្រភេទខាងលើនេះសម្បូរទៅដោយសារជាតិវីតាមីន និង បេតាការ៉ូទីន ដែលជួយអោយស្បែកមានសភាពភ្លឺថាពីខាងក្នុង គួបផ្សំនឹងជាតិកាកសរសៃ ដែលជួបទប់ចំនង់អាហារ អាចអោយមានអារម្មណ៏ថាឆ្អែតបានយូរ ក្រោយពេលទទួលអាហាររួច។ ជាតិផ្អែម និង អាស៊ីតពីធម្មជាតិក៏ត្រូវបានរកឃើញថាជួយអោយប្រព័ន្ធរំលាយអាហារដំណើរការបានកាន់តែប្រសើរ ជួយបណ្ដេញជាតិខ្លាញ់ចេញពីរាងកាយបានថែមទៀតផង។
២. ត្រសក់
ផ្លែត្រសក់មានសម្បូរទៅដោយជាតិទឹក និង វីតាមីន C ជួយផ្ដល់សំណើមដល់ស្បែក បណ្ដេញជាតិពុលចេញពីរាងកាយ ជួយបានទាំងសម្រស់ និង សុខភាព។ សម្រាប់អ្នកដែលចង់សម្រកទម្ងន់ក៏អាចជ្រើសរើសទទួលទានត្រសក់បាន ព្រោះថាវាមានផ្ទុកកាឡូរីទាប។
៣. ស្ត្រប៊ែរី
សារជាតិ អាល់ផ្វាហាយដ្រូស៊ី អាស៊ីត (Alpha-Hydroxy Acid) មាននៅក្នុងស្រ្តប៊ែរីជួយជួយជម្រុញការកញ្ចាត់កោសិកាចាស់នៃរាងកាយចោល ព្រមទាំងជួយជួសជុសការខូចខាតនានានៃស្បែកបានយ៉ាងមានប្រសិទ្ធិភាពថែមទៀត។ ជាតិកាកសរសៃនៅក្នុងផ្លែឈើប្រភេទនេះក៏អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ការបន្ទោរបង់មិនទៀងទាត់ ព្រមទាំងជួយទប់ស្កាក់ការស្រូបយកជាតិស្ករមិនល្អនៃរាងកាយ ចាំបាច់សម្រាប់អ្នកចង់សម្រកទម្ងន់។
៤. ប៉ម
ផ្លែប៉មសម្បូរទៅដោយសារជាតិ កូឡាជែន និង អេឡាស់ស្ទីន ដែលជួយមិនលេចចេញភាពជ្រីវជ្រួញឡើងមក ហើយជួយជាពិសេសដល់បញ្ហាសម្បុរស្បែកស្រអាប់។ លើសពីនេះទៅទៀត សារជាតិ Polyphenols ដែលមាននៅក្នុងផ្លែប៉មត្រូវបានរកឃើញថាជួយបង្កើនកោសិកាមាននាទីរំលាយជាតិខ្លាញ់ក្នុងរាងកាយ ជួយអោយបានរាងស្អាតដូចប្រាថ្នា។
៥. ក្រូច
មិនត្រឹមតែអាចជួយបង្កើនភាពស៊ាំនៅក្នុងរាងកាយនោះទេ ផ្លែក្រូចសម្បូរទៅដោយ វីតាមីន C ដែលអាចជួយបង្កើនការផលិតជាតិកូឡាជែន ជួយអោយស្បែកមានសភាពរលោង និង សស្អាតពីខាងក្នុងមក។ សម្រាប់អ្នកចង់សម្រកទម្ងន់ក៏មានប្រយោជន៏យ៉ាងខ្លាំងក្នុងការសម្រួលដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយជាតិខ្លាញ់ពីរាងកាយ។
៦. ល្ហុង
ជីវជាតិចិញ្ចឹមដ៏លើសលប់នៅក្នុងផ្លែល្ហុងរួមមាន ការ៉ូទីន វីតាមីន C និង អង់ស្ស៊ូីមអាចជួយកម្ចាត់កោសិកាចាស់ចោល អោយស្បែកមានសំណើម និង សគួរអោយចង់ប៉ះ។ ល្ហុងក៏ត្រូវបានណែនាំជាពិសេសអោយអ្នកដែលចង់សម្រកគីឡូទទួលទាន ដោយវាសម្បូរទៅជាដោយជាតិកាកសរសៃ និង មានកាឡូរីទាប។