Suzy ត្រូវគេសរសើរថាស្អាតដូចទេវតាក្នុងថ្ងៃមង្គលការ
- 2022-06-27 19:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suzy ត្រូវគេសរសើរថាស្អាតដូចទេវតាក្នុងថ្ងៃមង្គលការ
រូបភាពថ្ងៃរៀបការរបស់កំពូលតារាសម្ដែងស្រីកូរ៉េ Suzy ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។
កាលពីថ្ងៃទី ២៧ ខែមិថុនានកន្លងទៅនេះ បណ្ដាញព័ត៌មាន Nate បានរាយការណ៍ថា ក្រុមការងារខ្សែភាពយន្តភាគ Anna បានបញ្ចេញកម្រងរូបភាពដំបូងរបស់កំពូលតារាសម្ដែងស្រី Suzy ដែលជាតួឯកនៅក្នុងរឿង។ នៅក្នុងកម្រងរូបភាពនេះ ទោះបីជារូបភាពក្រៅឆាក ឬត្រូវបានឆ្លងកាត់ការ edit ហើយក៏ដោយ ក៏សម្រស់របស់ស្រីស្អាតអាយុ ២៧ឆ្នាំ លង់ដកចិត្តមិនរួច ដោយអ្នកគាំទ្រជាច្រើនបានប្រៀបធៀបនាងថាស្អាតដូចទេវតា។
តាមនោះដែរ រ៉ូបមង្គលការនេះ គឺជាស្នាដៃដែលត្រូវបានច្នៃឡើងយ៉ាងពិសេសសម្រាប់តែ តារាស្រីកើតឆ្នាំ ១៩៩៤ ដោយមានរ៉ូបនេះមួយតែប៉ុណ្ណោះ មិនមានពីរនោះឡើយ។ រូបភាពទាំងនេះបានធ្វើឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំស្នាដៃថ្មីរបស់ Suzy យ៉ាងអន្ទៈសារ៕