តើដល់អាយុប៉ុន្មានទើបអ្នកមើលទៅចាស់ក្នុងភ្នែកអ្នកដទៃ
- 2022-07-06 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើដល់អាយុប៉ុន្មានទើបអ្នកមើលទៅចាស់ក្នុងភ្នែកអ្នកដទៃ
ចង់ដឹងថាដល់ពេលណាទើបអ្នកបាត់បង់ភាពវ័យក្មេងនោះ សូមជ្រើសយកចម្លើយមួយខាងក្រោម។
១. ទាល់តែដល់អាយុ ៦០ឆ្នាំ ទើបអ្នកមើលទៅចាស់។ អ្នកដែលរើសយកចម្លើយនេះ គឺជាមនុស្សស្ងប់ស្ងាត់ មានបេះដូងបរិសទ្ធ។ ជីវិតរបស់អ្នកសាមញ្ញខ្លាំងណាស់ អ្នកមិនងាយក្ដៅក្រហាយ ឬរត់តាមសម្ភារៈនិយមឡើយ។ ដោយហេតុនេះហើយ អ្នកតែងរក្សាបានគំនិតវ័យក្មេង ធ្វើឲ្យអ្នកមិនងាយចាស់។
២. អ្នកនឹងចាប់ផ្ដើមមើលទៅជ្រេនៅវ័យ ៤០ឆ្នាំ។ ប្រៀបធៀបនឹងអ្នកដទៃ អ្នកមានជីវិតដែលរលូន និងមានសុភមង្គល។ អ្នករស់នៅក្នុងភាពស៊ីវីល័យ ដោយមានការស្រលាញ់ពីអ្នកជុំវិញ។ អ្វីដែលអ្នកបារម្ភជាងគេគឺកូនៗ។ នៅពេលមានកូនគឺជាពេលអ្នកដែលបារម្ភច្រើន ហើយលែងក្មេងដូចមុន។
៣. គួរឲ្យសោកស្ដាយ ខ្ទង់ម្ភៃឆ្នាំជាង គឺអ្នកចាប់ផ្ដើមចាស់ហើយ ដោយសារតែអ្នកមានការគិតច្រើនពេក។ អ្នកត្រូវរងអម្រែកជាច្រើននៅលើស្មាររបស់ខ្លួន។ ទំនួលខុសត្រូវរបស់អ្នកមិនត្រឹមតែលើខ្លួនអ្នកនោះទេ តែមនុស្សជាច្រើនទៀតក៏ពឹងផ្អែកលើអ្នក ធ្វើឲ្យអ្នកចាស់មុនអាយុ៕