វិធីស្លៀកពាក់ពណ៌លឿងឲ្យស្អាតលេចធ្លោប្លែក
- 2022-07-06 19:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីស្លៀកពាក់ពណ៌លឿងឲ្យស្អាតលេចធ្លោប្លែក
ពណ៌លឿងគឺជាពណ៌មិត្តៗនារីតែងគេច ព្រោះគិតថា ពិបាកស្លៀក ឬគួបផ្សំនឹងខោអាវផ្សេង តែបើដឹងវិធី អ្នកនឹងលេចធ្លោជាងគេ។ ខាងក្រោមនេះគឺជាវិធីស្លៀកពណ៌លឿងឲ្យស្អាត។
១. លឿង លាយប្រផេះ
ការគួបផ្សំរវាងពណ៌ស្រាល និងពណ៌លេចធ្លោមួយនេះ ធ្វើឲ្យអ្នកដទៃប្លែកភ្នែក និងអ្នកស្លៀកក្មេងជាងមុន។
២. លឿងក្រោម ស ឬខ្មៅក្រោម
មិនថាអ្នកមានសម្បុរស្រគាំ ឬសនោះទេ ការគួបផ្សំនេះ គ្មានថ្ងៃខុសឡើយ
៣. លឿង និងបៃតង
នេះគឺជាពណ៌ពីរពិបាកស្លៀក និងគួបផ្សំ តែបើអ្នកចេះផ្សំវិញ នឹងស្អាតជាងគេមិនខាន។
៤. ពណ៌លឿង Pastel
សម្រាប់អ្នកមិនទាន់ហ៊ានស្លៀកពណ៌លឿងដិត លឿង Pastel គឺជាពណ៌ដែលស័ក្ដិសមបំផុត៕