ផ្លែឈើ៥ប្រភេទ ចាត់ទុកជាអង្គរក្សពិសេស ការពារកម្តៅ រក្សាសម្រស់ ស្រកគីឡូបានរហ័ស
- 2022-07-10 21:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើ៥ប្រភេទ ចាត់ទុកជាអង្គរក្សពិសេស ការពារកម្តៅ រក្សាសម្រស់ ស្រកគីឡូបានរហ័ស
ផ្លែឈើទាំង៥ប្រភេទនេះ ត្រូវបានគេចាត់ទុកថាជាជំពូកផ្លែឈើល្អបំផុត ដែលជួយទាំងសម្រស់ សុខភាព រួមទាំងគ្រប់គ្រងគីឡូបានទៀតផង។
១. ផ្លែគីវី
សម្បូរវីតាមីនជួយចិញ្ចឹមស្បែក ឲ្យទន់រលោងមានពន្លឺ ការពារពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ ស្នាមអុជខ្មៅ និងធ្វើឲ្យស្បែកស។ លើសពីនេះ គីវីក៏មានប្រសិទ្ធិភាពបញ្ចុះជាតិខ្លាញ់ ជួយដល់ការរំលាយអាហារ បន្សាបជាតិពុលតាមរយៈប្រព័ន្ធបញ្ចេញចោល។ យ៉ាងណាក្តី អំឡុងមករដូវ ឬពពោះ មិនគួរបរិភោគផ្លែគីវីឡើយ។
២. ក្រូច
សម្បូរដោយវីតាមីន C ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិរ៉ែ បន្សាបជាតិពុល បង្កើនអរម៉ូនដល់ស្រ្តី ជួយឲ្យក្មេងជាងវ័យចេញពីខាងក្នុង ពន្យារភាពចាស់។ លើសពីនេះ ក្រូច ក៏ផ្ទុកកាកសសៃនិងជាតិទឹកដែលមានជាតិកាឡូរីទាប ដែលការពារមិនឲ្យឡើងគីឡូលឿន។
៣. ចេក
ក្នុងមួយថ្ងៃ អ្នកគួរហូបចេក ១-២ ផ្លែ ព្រោះជួយបណ្តេញជាតិពុលចេញពីរាងកាយ ។ មិនតែប៉ុណ្ណោះ ចេកលាយទឹកឃ្មុំក៏អាចធ្វើជាម៉ាសបិតមុខការពារស្បែកពីពន្លឺព្រះអាទិត្យបានដែរ។ កាកសសៃក្នុងផ្លែចេក ល្អសម្រាប់ពោះវៀន កាត់បន្ថយការទល់លាមក បន្សាបជាតិពុលក្នុងសួត ផ្ទុកមេជីវិតឈ្មោល និងទប់ស្កាត់កំណកឈាម។
៤. ត្រសក់
ជាប្រភេទផ្លែឈើសក្កិសមបំផុតក្នុងរដូវក្តៅ ផ្ទុកជាតិទឹកច្រើន ជួយគ្រប់គ្រងកូឡេស្តេរ៉ុល ជួយស្បែកស្អាត ផ្ទុកកាកសសៃ វីតាមីនE របស់ត្រសក់ជួយបំបាត់សន្លាក និងសារធាតុសុខភាពជាច្រើន ដែលរក្សាភាពក្មេងជាងវ័យបានយូរ។ លើសពីនេះ បើអ្នកចង់ស្រកគីឡូ គួរទទួលទានត្រសក់រាល់ថ្ងៃជាការល្អ។
៥. ផ្លែស្រការនាគ
ផ្លែឈើនេះសម្បូរដោយ Fiber និងកាឡូរីទាប ដែលល្អបំផុតសម្រាប់អ្នកចង់ស្រកគីឡូ។ លើសពីនេះ ស្រការនាគជួយសម្រួលការបត់ជើងធំ និងជួយចិញ្ចឹមស្បែកឲ្យភ្លឺថ្លា និងរាងកាយត្រជាក់៕