មូលហេតុចម្បងៗ ដែលបណ្ដាលឲ្យអ្នកជួបតែមនុស្សចរិតមិនល្អ
- 2022-08-08 21:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុចម្បងៗ ដែលបណ្ដាលឲ្យអ្នកជួបតែមនុស្សចរិតមិនល្អ
អ្នកណាៗក៏ចង់បាន ចង់ជួបតែមនុស្សល្អៗដែរ ប៉ុន្តែអ្នកមិនអាចមើលចិត្តមនុស្សធ្លុះឡើយ ហេតុដូច្នេះហើយបានជាការរាប់អានមិត្តភក្តិ ការមានដៃគូសង្សារ និងការរាប់អានមនុស្សមួយចំនួនគឺមានល្អនឹងមិនល្អ។ អ្នកខ្លះអាចជួបតែមនុស្សល្អជារឿយៗ ខណៈពេលដែលអ្នកខ្លះទៀតតែងតែជួបប្រភេទមនុស្សដែលមិនល្អ ប្រភេទមនុស្សដែលគេងចំណេញយកតែផលប្រយោជន៍ពីអ្នកដទៃ។
កុំគិតឲ្យសោះថាអាកប្បកិរិយារបស់មនុស្សទាំងនោះគឺជាកំហុសរបស់អ្នកឲ្យសោះ ប៉ុន្តែអ្នកគួរតែធ្វើការស្វែងយល់អំពីប្រភេទមនុស្សទាំងនោះឲ្យបានច្បាស់វិញ ថាតើវាល្អចំពោះអ្នកឬក៏អត់? និងគួរតែរកវិធីដកខ្លួនចេញដើម្បីភាពល្អប្រសើរចំពោះខ្លួនឯង។
ទាំងនេះគឺជាមូលហេតុទាំងបីយ៉ាងនេះហើយដែលធ្វើឲ្យអ្នកជួបតែមនុស្សមិនល្អក្នុងជីវិត៖
ក្រៅពីនេះវាក៏ដោយសារតែទំនោរមួយទៀតដែលតែងតែប្រាប់អ្នកថា (អំពើល្អមានឥទ្ធិពលខ្លាំងជាងអំពើអាក្រក់) ហេតុដូច្នេះហើយដែលវាជាមូលហេតុធ្វើឲ្យអ្នកងាយនឹងធ្វើការអភ័យទោសចំពោះអាកប្បកិរិយាមិនល្អរបស់អ្នកដទៃយ៉ាងងាយស្រួល និងដោយសារតែអ្នកចង់បង្ហាញពីទឹកចិត្តសប្បុរសធម៌របស់អ្នកទៅកាន់មនុស្សជុំវិញខ្លួន៕
ចុចអានបន្ត៖ អត្ថប្រយោជន៍ល្អៗ ៣ យ៉ាងដែលអ្នកនឹងទទួលបានពីការមានអត្តចរិតចាស់ទុំ