កាបូប LV ថ្មី ២៨០០ដុល្លារ ត្រូវបានប្រដូចដូចធុងថ្នាំប៉េត្រូ
- 2022-08-16 01:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាបូប LV ថ្មី ២៨០០ដុល្លារ ត្រូវបានប្រដូចដូចធុងថ្នាំប៉េត្រូ
ម៉ូដកាបូបចេញពីប្រេនលំដាប់ពិភពលោក Louis Vuitton ត្រូវបានអ្នកនិយមហ្វេសិនប្រៀបថាមិនខុសពីធុងថ្នាំលាបផ្ទះ។
មុននេះបន្តិច ក្រុមហ៊ុនសម្លៀកបំពាក់លំដាប់អភិជនបារាំង Louis Vuitton ទើបតែបញ្ចេញកម្រងកាបូបយួរដៃថ្មីរបស់ខ្លួនដែលមានតម្លៃដាក់លក់លើទីផ្សារ ២៨០០ដុល្លារ។ កាបូបដែលមានច្រើនព័ណ៌នេះមានឈ្មោះថា LV Paint Can។
ដូចនឹងឈ្មោះរបស់ខ្លួនដែរ កាបូបនេះមានរូបរាងដូចធុងថ្នាំលាបដូចគ្នា។ ខណៈអ្នកនិយមហ្វេសសិនមួយចំនួនលើកឡើងថា អ្នកច្នៃម៉ូដមានការច្នៃប្រឌិតនោះ អ្នកជំនាញមួយចំនួនបានលើកឡើងថា ម៉ូដនេះបង្កើតឡើងគឺលើសពេក ឬក៏មកពីអ្នកច្នៃអស់គំនិតច្នៃប្រឌិតជាដើម។
ម៉ូដកាបូបរាងធុងថ្នាំលាបនេះត្រូវបានតារាម៉ូដែលផ្សព្វផ្សាយនៅទីក្រុងបាងកកប្រទេសថៃ និងទាក់ទាញបានចំណាប់អារម្មណ៍ជាខ្លាំង។ យ៉ាងណាក្ដី អ្នកនិយមប្រើកាបូបជាច្រើនបានលាន់មាត់ថាពួកគេនឹងមិនចំណាយលុយជិត៣០០០ដុល្លារលើកាបូបម៉ូដបែបនេះឡើយ។
នេះមិនមែនជាលើកទីមួយឡើងដែលប្រេនលំដាប់ពិភពលោកបញ្ចេញម៉ូដកាបូបប្លែកបែបនេះ ដោយកាលពីខែមុន ប្រេន Balenciaga ក៏បញ្ចេញម៉ូដកាបូបថ្មីរបស់ខ្លួនរាងដូចថង់សំរាម និងមានតម្លៃលក់ ១៧៩០ដុល្លារ៕