ចូលខែតុលា ឆ្នាំទាំង៣នេះ មានសំណាងខ្លាំង គ្មាននរណាអាចប្រជែងភ័ព្វសំណាងរបស់គេបានទេ
- 2022-10-04 01:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលខែតុលា ឆ្នាំទាំង៣នេះ មានសំណាងខ្លាំង គ្មាននរណាអាចប្រជែងភ័ព្វសំណាងរបស់គេបានទេ
ខែតុលានេះ រាសីឡើងខ្ពស់ណាស់ សម្រាប់ឆ្នាំទាំង៣។
១. ឆ្នាំរោង
ចូលខែតុលា រាសីរបស់អ្នកកើតឆ្នាំរោងឡើងខ្ពស់ត្រដែត ពិសេសរឿងស្នេហា។ បើនិយាយពីការងារវិញ គេនឹងបានការជួយជ្រោមជ្រែងធ្វើឲ្យគេអាចឡើងប្រាក់ខែ ឬឡើងមុខដំណែងក៏ថាបាន។ យ៉ាងណាក្តី គេត្រូវរម្ងាប់ភាពក្រោធ ព្រោះថាទោះបីរាសីឡើងក៏ពិតមែនតែគេងាយនឹងសាងកំហុសបើឆេវឆាវ មិនសមហេតុផល។
២. ឆ្នាំម្សាញ់
ក្នុងខែតុលានេះ ឆ្នាំម្សាញ់បានបង្ហាញថាគេខិតខំប្រឹងប្រែង ជម្នះដោះស្រាយបញ្ហា និងព្យាយាមធ្វើឲ្យបានសម្រេចតាមផែនការដែលបានដាក់ចេញ។ រាសីរបស់គេឡើងដូចកាំជ្រួចហោះ ហើយបើពេលមានបញ្ហា គេគួរសុំជំនួយពីមនុស្សដែលទុកចិត្តនោះគ្រប់យ៉ាងនឹងល្អប្រសើរ។ សម្រាប់អ្នកមានគូ សូមកុំងង៉ក់ដាក់គ្នា ត្រូវនិយាយដោះស្រាយបញ្ហាជាមួយគ្នា មិនត្រូវលាក់គ្នានោះទេ។ បើនិយាយពីលុយកាក់វិញឃើញថា អ្នកគួរសន្សំឲ្យបានច្រើនហើយគួររៀបចំខ្លះសម្រាប់ទុកនាពេលអនាគតព្រោះប្រាក់ចំណូលដែលទទួលបាននឹងកើនឡើងតិចតួចប៉ុណ្ណោះ។ ដូច្នេះ ត្រូវខំប្រឹងធ្វើការ ហើយប្រញាប់ដោះស្រាយបញ្ហាស្មុគស្មាញឲ្យបានឆាប់។ ដំបូន្មានសម្រាប់អ្នកកើតឆ្នាំពស់ គប្បីយកចិត្តទុកដាក់លើអ្នកថ្នាក់តូចជាងខ្លួន និងមានសន្តានចិត្តល្អលើមនុស្សជុំវិញ។
៣. ឆ្នាំវក
យោងតាមហោរាសាស្រ្ត ឆ្នាំវកកំពុងឡើងកូដនៅខែតុលានេះ។ គេជួបឱកាសជាច្រើន ដែលនាំឲ្យព្រេងសំណាងគេរឹតតែល្អ ប៉ុន្តែមិនត្រូវអំនួតនោះទេ។ ដំបូន្មានសម្រាប់អ្នកកើតឆ្នាំវក ចៀសវាងការខ្ចីប្រាក់ពីអ្នកដទៃ ឬឲ្យអ្នកដទៃខ្ចីប្រាក់។ សម្រាប់ខែតុលានេះ សំណាងនឹងបើកទ្វាររង់ចាំ តែត្រូវយកចិត្តទុកដាក់លើផ្នែកសុខភាពផងដែរ មិនគួរខំប្រឹងរហូតភ្លេចគិតពីខ្លួនឯងនោះទេ៕