អ្នកនឹងក្លាយជារាជិនីសម្រស់នៅវ័យប៉ុន្មានឆ្នាំ
- 2022-10-18 19:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនឹងក្លាយជារាជិនីសម្រស់នៅវ័យប៉ុន្មានឆ្នាំ
ចង់ដឹងថាសម្រស់របស់អ្នកនឹងស្អាតបំផុតនៅពេលណា សូមរើសយកចម្លើយមួយខាងក្រោម។
១. អ្នកស្អាតបំផុតនៅពេលអ្នកទើបពេញក្រមុំ។ នៅពេលអ្នកមានវ័យ១៦ឆ្នាំ អ្នកណាក៏សរសើរសម្រស់អ្នកដែរ អ្នកស្អាតដូចផ្កាមួយទង អ្នកណាឃើញហើយក៏ត្រូវបែរមើលមិនដាក់ភ្នែក។ យ៉ាងណាក្ដី សម្រស់របស់អ្នកឆ្លងកាត់លឿន ដោយអ្នកស្អាតបានតែប៉ុន្មានឆ្នាំ ព្រោះអ្នកឆាប់ចាស់ជាងអ្នកដទៃ បើអ្នកមិនថែខ្លាំងទេ។
២. អ្នកជាមនុស្សបែបខ្ញីកាន់តែចាស់កាន់តែហិរ ដូចនេះហើយ ដល់អាយុម្ភៃក្រាស់ ចូលសាមសិបទើបអ្នកស្អាតបំផុត។ នៅពេលក្មេងដោយសារមិនទាន់ចេះធ្វើខ្លួនខ្លាំង ធ្វើឲ្យអ្នកមើលទៅសាមញ្ញ តែនៅពេលជីវភាពធូរធារហើយ អ្នកកាន់តែស្អាតតាមពេលវេលា ដែលធ្វើឲ្យបុរសអាយុក្មេងជាងក៏ចាប់អារម្មណ៍។
៣. អាយុដែលអ្នកស្អាតគ្មានអ្នកប្រៀបគឺចន្លោះពី២២ ទៅ២៥ឆ្នាំ។ នេះគឺជាពេលដែលកន្លង់គ្រប់រូបចោមរោមចង់បានអ្នកជាគូស្រករបំផុត។ អ្នកទៅណាក៏មានអ្នកចោលភ្នែកមើលមិនដាក់។ ទាំងសម្រស់ និងរូបរាងគឺធ្វើឲ្យសូម្បីតែមនុស្សស្រីដូចគ្នាក៏ច្រណែន។
៤. អ្នកជ្រើសយកចម្លើយនេះគឺសំណាងណាស់ ព្រោះសម្រស់របស់អ្នកស្អាតបានយូរជាងគេ ដោយអ្នកស្អាតតាំងពីពេញក្រមុំ រហូតដល់ចាស់។ ទោះបីជាសម្រស់ប្រែប្រួលក៏ពិតមែន តែអ្នកតែស្អាត ដោយកាលពីក្មេង ស្អាតបែបក្មេង ពេលដល់វ័យកណ្ដាលគឺស្អាតបែបថ្លៃថ្នូរ៕