បញ្ច្រៀតជាន់គ្នាស្លាប់ ១៥១នាក់ក្នុងបុណ្យ Halloween នៅកូរ៉េ
- 2022-10-30 22:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ច្រៀតជាន់គ្នាស្លាប់ ១៥១នាក់ក្នុងបុណ្យ Halloween នៅកូរ៉េ
សោកនាដកម្មមួយនឹកស្មានមិនដល់បានកើតឡើងនៅខណ្ឌ Itaewon ប្រទេសកូរ៉េក្រោយពេលចំនួនអ្នកចូលរួមបុណ្យ Halloween បានជាន់គ្នាបណ្ដាលឲ្យមានអ្នកស្លាប់ជាច្រើន។
កាលពីថ្ងៃទី ៣០ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន Korea Herald បានរាយការណ៍ថា យ៉ាងតិចមនុស្សចំនួន ១៥១នាក់បានស្លាប់ និង៨០នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ក្រោយពេលមានការបញ្ច្រៀតនិងជាន់គ្នាកើតឡើងនៅខណ្ឌ Itaewon ដោយសារមនុស្សសម្រុកទៅលេងពិធីបុណ្យតែងខ្លួន Halloween នៅទីនោះ។
មនុស្សប្រមាណ ១០ម៉ឺននាក់បានចូលរូមពិធីបុណ្យខាងលើ ហើយការជាន់គ្នាបានកើតឡើងនៅម៉ោង ២២៖២០នាទី ដោយអ្នកមានវត្តមានបានឲ្យដឹងថា មនុស្សជាច្រើនបានសម្រុកទៅក្លឹបមួយក្រោយឮថាមានតារាមួយរូបនៅទីនោះ។ ក្នុងចំណោម១៥១នាក់ មាន១៩នាក់ជាជនបរទេស។
ព្រឹកថ្ងៃទី ៣០ ខែតុលា ប្រធានាធិបតីកូរ៉េ លោក Yoon Suk Yeol មានទីតាំងនៅកន្លែងកើតហេតុ និងបញ្ជារឲ្យស៊ើបហេតុការណ៍ខាងលើជាបន្ទាន់។ មនុស្សជាច្រើនបានឲ្យដឹងថា នៅពេលឃើញពេទ្យ និងឡានពេទ្យមកដល់នោះ ពួកគេស្មានថា អ្នកដទៃកំពុងតែងខ្លួនជាពេទ្យដោយមិនដឹងឡើយថា កំពុងមានអ្នកស្លាប់នៅនឹងកន្លែង៕