ម៉ូដខោអាវធ្វើការអូហ្វីសមិត្តៗនារីគួរជៀសវាង បើមិនចង់មើលទៅអាក្រក់ជាងមុន
- 2022-10-31 20:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដខោអាវធ្វើការអូហ្វីសមិត្តៗនារីគួរជៀសវាង បើមិនចង់មើលទៅអាក្រក់ជាងមុន
ស្រីៗធ្វើការនៅ Office គួរជៀសវាងម៉ូដខោអាវខាងក្រោម ត្បិតវាមិនត្រឹមធ្វើឲ្យអ្នកមើលទៅខ្វះភាពជំនាញនោះទេ វាក៏ធ្វើឲ្យអ្នកមើលទៅមិនស្អាតដូចគ្នា។
១. អាវបែបរោម
ទោះបីជាអាវមានរោមពេលខ្លះមើលទៅប្លែកភ្នែក និងគួរឲ្យចាប់អារម្មណ៍មែនពិត តែមើលយូរ និងស៊ាំភ្នែក និងរញ៉េរញ៉ៃ។ បន្ថែមពីនេះ អាវម៉ូដបែបនេះក៏ស័ក្ដិសមនឹងកម្មនានា ក៏ដូចជាការដើរលេងច្រើនជាងបរិស្ថានការងារផងដែរ។
២. អាវបែបស្បៃខ្មៅ
នេះគឺម៉ូដអាវអាចនាំឲ្យមានមនុស្សនិយាយមិនល្អពីអ្នកត្បិតម៉ូដអាវនេះភាគច្រើននឹងល្ហល្ហេវ។ បន្ថែមពីនេះ អាវម៉ូដនេះក៏ជាអាវដែលពិបាកគួបផ្សំ បើផ្សំមិនត្រូវ នឹងធ្វើឲ្យមើលទៅឆ្គងចាស់ជាងវ័យ។
៣. អាវផ្កាញឹក
អាវផ្កានឹងធ្វើឲ្យអ្នកមើលទៅដូចជាអ្នកប្រកបរបរខ្លួនឯងច្រើនជាង អ្នកធ្វើការ។ ដូចនេះ ប្រសិនបើអ្នកតម្រង់រូបភាពទៅកាន់អ្នកជំនាញធ្វើការនោះ អ្នកអាចធីបម៉ូដអាវនេះបាន។
៤. អាវបត់ភ្លីច្រើនជាន់
នេះគឺជប្រភេទអាវពិបាកអ៊ុតបំផុត ទោះព្យាយាមអ៊ុតយ៉ាងណាក៏នៅតែមើលឃើញជ្រួញ។ ម៉ូដអាវនេះភាគច្រើនជាជម្រើសរបស់នារីវ័យក្រៅ៣៥។ សម្រាប់អ្នកដែលចង់មើលទៅក្មេង មិនគួរជ្រើសយកម៉ូដអាវនេះឡើយ៕