សណ្ឋាគារ​ផ្លូវ​លំនៅ Itaewon សង់​លយ​ចេញ​ក្រៅ​ខុស​ច្បាប់

  • 2022-11-02 19:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សណ្ឋាគារ​ឈ្មោះ Hamilton នៅ​ក្បែរផ្លូវ​លំ​ទីតាំង​កើត​ហេតុ​ជាន់​គ្នា​ស្លាប់​ជា​ច្រើន​នៅ​ខណ្ឌ Itaewon ត្រូវ​បាន​គេ​រក​ឃើញ​ថា​សង់​ជាន់​លើ​លយ​ចេញ​ក្រៅ ធ្វើ​ឲ្យ​ផ្លូវ​កាន់​តែ​ចង្អៀត។

កាល​ពី​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Yonhap បាន​រាយការណ៍​ ក្រោយ​ពេល​ធ្វើ​ការ​ស៊ើប​អង្កេត​បឋម ប៉ូលិស​បាន​រក​ឃើញ​ថា សណ្ឋាគារ Hamilton ដែល​នៅ​ជាប់​ផ្លូវ​លំ​បង្ករ​ឲ្យ​មាន​មនុស្ស​ស្លាប់​១៥៦​នាក់​នោះ បាន​សង់​​ជាន់​លើ​បំផុត​លយ​ចេញ​ក្រៅ ដែល​ធ្វើ​ផ្លូវ​ដែល​ចង្អៀត​ស្រាប់​នោះ កាន់​តែ​ចង្អៀត​ជាង​មុន។

ផ្លូវ​ប្រវែង ៥០​ម៉ែត្រ​ដែល​មាន​ទទឹង​ខាង​លើ​៥​ម៉ែត្រ និង​រួម​សល់៣.២​ម៉ែត្រ​ពេល​ចុះ​ក្រោម​បាន​ក្លាយ​ជា​ទីមរណ​របស់​មនុស្ស​ជា​ច្រើន។ កាល​ពី​ឆ្នាំ​មុន សណ្ឋាគារ​ខាង​លើ​បានបាន​រង​ការ​ពិន័យ​រួច​ហើយ តែ​មិន​ទាន់​បាន​កែ​ចេញ​នៅ​ឡើយ​ទេ។ ប៉ូលិស​ទីក្រុង​សេអ៊ូល​កំពុង​ ស៊ើប​បន្ថែម​ថា សណ្ឋាគារ​ខាង​លើ នឹង​ត្រូវ​ទទួលទោស ឬ​អត់​ពាក់ព័ន្ធ​នឹង​ករណី​សោកនាដកម្ម​ខាង​លើ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី