សារមន្ទីរតៃវ៉ាន់ធ្វើបែកចានបុរាណ៣ តម្លៃ៧៧លានដុល្លារ
- 2022-11-02 19:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារមន្ទីរតៃវ៉ាន់ធ្វើបែកចានបុរាណ៣ តម្លៃ៧៧លានដុល្លារ
សារមន្ទីររាជវាំងចាស់កោះតៃវ៉ាន់ ទទួលស្គាល់ថាខ្លួនពិតជាបានធ្វើបែកចាន៣ពីរជ្ជកាលម៉េង និងឆេងពិតប្រាកដមែនដោយតម្លៃសុរបគឺ៧៧លានដុល្លារ។
កាលពីថ្ងៃទី ១ ខែវិច្ឆិកាមុននេះ បណ្ដាញព័ត៌មាន The Star បានរាយការណ៍ថា សារមន្ទីររាជវាំងចាស់នៃកោះតៃវ៉ាន់បានឲ្យដឹងថា បុគ្គលិកសារមន្ទីរបានធ្វើបែកចានចង្កឹះមួយ ចានរាបមួយ និងពែងមួយ ក្នុងរយៈពេល១៨ខែចុងក្រោយ។ វត្ថុបុរាណទាំងបីគឺធ្វើពីសតវត្សទី ១៥ (រជ្ជកាលម៉េង) និង១៧ (រជ្ជកាលឆេង)។ ការបែកបាក់នេះត្រូវបានលាតត្រដាងកាលពីសប្ដាហ៍មុន ដោយកាមេរ៉ាសុវត្ថិភាព។ ករណីបែកមួយគឺដោយសារធ្វេសប្រហែស និងកំពុងត្រូវពិន័យ។ នាយកសារមន្ទីរបានឲ្យដឹងថា អ្នកគ្រប់គ្រងថ្នាក់ខ្ពស់ម្នាក់បានដាក់ពែងលើតុកម្ពស់មួយម៉ែត្រ ក្រោយមកពែងធ្លាក់មកបែកខ្ចាយ។
សមត្ថកិច្ចបានសង្ស័យថា នាយកខាងលើបានព្យាយាមលាក់បាំងហេតុការណ៍ខាងលើ តែលោកបានបដិសេធ ដោយបានលើកឡើងថាខ្លួនមិនបានលាក់បាំងនោះឡើយ។
សារមន្ទីររាជវាំងតៃវ៉ាន់គឺជាកន្លែងរក្សាវត្ថុបុរាណចិនធំជាងគេនៅលើពិភពលោក ដោយទីនេះផ្ទុកវត្ថុបុរាណខ្លះអាយុកាលដល់ ៥០០០ឆ្នាំ៕