Elon Musk ឲ្យបុគ្គលិក Twitter ធ្វើការ ១២ម៉ោងមួយថ្ងៃបើមិនចង់ត្រូវដេញចេញ
- 2022-11-02 19:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Elon Musk ឲ្យបុគ្គលិក Twitter ធ្វើការ ១២ម៉ោងមួយថ្ងៃបើមិនចង់ត្រូវដេញចេញ
ដោយសារខ្លាចត្រូវបញ្ឈប់ពីការងារ បុគ្គលិកបណ្ដាញសង្គម Twitter ខំប្រឹងធ្វើការមួយថ្ងៃ១២ម៉ោង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីឲ្យទាន់គម្រោងការដែលថ្នាក់លើដាក់ចេញមក។
កាលពីថ្ងៃទី ២ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន CNBC បានរាយការណ៍ថា ក្រោយពេលក្លាយជា CEO នៃបណ្ដាញសង្គម Twitter មហាសេដ្ឋីអាមេរិក Elon Musk បានបញ្ឈប់បុគ្គលិកថ្នាក់ខ្ពស់នៃក្រុមហ៊ុននេះជាច្រើននាក់។
ទន្ទឹមនឹងនេះ ក៏មានគម្រោងបញ្ឈប់បុគ្គលិកបន្ថែមដូចគ្នា ដែលជាហេតុធ្វើឲ្យបុគ្គលិកដែលនៅសល់ព្យាយាមខំធ្វើការ ព្រោះខ្លាចត្រូវបញ្ឈប់។ ជាក់ស្ដែង នាយកថ្មីនៃ Twitter បានបន្ថែមការងារឲ្យបុគ្គលិកដោយសាររក្សាប្រាក់ខែដូចដើម។ បុគ្គលិកត្រូវធ្វើការមួយថ្ងៃ ១២ម៉ោង ៧ថ្ងៃក្នុងមួយសប្ដាហ៍ ព្រោះខ្លាចអត់ទាន់ deadline ដែលក្រុមហ៊ុនកំណត់។
កំណែដំបូងបង្អស់នៃក្រុមហ៊ុននោះគឺ សេដ្ឋីខាងលើចង់ឲ្យអ្នកប្រើប្រាស់មាន tick ខៀវត្រូវបង់លុយមួយខែ២០ដុល្លារនៅដើមខែវិច្ឆិកា។ ប្រសិនបើបុគ្គលិកមិនអាចធ្វើទាន់កំណត់នោះទេ នាយកថ្មីអាចនឹងបញ្ឈប់បុគ្គលិកបន្ថែមទៀត៕