តើបច្ចុប្បន្ននេះ សង្សារកំពុងស្រលាញ់អ្នកបានប៉ុន្មានភាគរយដែរ?
- 2022-11-13 19:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើបច្ចុប្បន្ននេះ សង្សារកំពុងស្រលាញ់អ្នកបានប៉ុន្មានភាគរយដែរ?
បន្ទប់ដែលអ្នកពេញចិត្តនឹងបង្ហាញថាសង្សារបច្ចុប្បន្នកំពុងស្រលាញ់អ្នកប៉ុណ្ណា។
A. ៣០%
មនុស្សដែលអ្នកកំពុងមានមនោសញ្ចេតនាជាមួយនេះជាមួយល្អ តែមិនទាន់ចាស់ទុំ និងរឹងមាំនៅឡើយ។ សូម្បីនៅពេលអ្នកបានលះបង់រឿងជាច្រើនសម្រាប់គេហើយក៏ដោយ ក៏គេហាក់មិនទាន់យល់ពីតម្លៃរបស់អ្នក។ ពេលខ្លះអ្នកអន់ចិត្តដល់កម្រិតណា ក៏គេនៅតែមើលមិនទាន់យល់។
B. ៥០%
តាមការពិតទៅ គេជាមនុស្សយឺតយ៉ាវ អាចនិយាយបានថា គេមិនមែនជាមនុស្សម្ចាស់ការនៅក្នុងរឿងស្នេហា។ គេមិនមែនជាមនុស្ស រឹងមាំ ឬក្លាហាននៅក្នុងភ្នែកអ្នកដទៃឡើយ។ ទោះបីជាគេយកចិត្តទុកដាក់នឹងអ្នកក៏ពិតមែន តែបើមានរឿងអ្វីកើតឡើង គេមិនអាចចេញមុខការពារអ្នកបានឡើយ។
C. ៧០%
គេជាមនុស្សចេះដឹងជ្រៅជ្រះ ចេះគិតវែងឆ្ងាយ និងទាក់ទាញ។ ទោះបីមានគេចោមរោមច្រើនមែន តែគេជាមនុស្សមានទំនួលខុសត្រូវខ្ពស់ មិនមែនពាលាអាវាសែនោះទេ។ ប្រសិនបើអ្នកមិនរករឿងឈ្លោះប្រកែកនោះទេ គេនឹងមិនឈ្លោះជាមួយអ្នកឡើយ។
D. ៩០%
គេជាមនុស្សយកចិត្តទុកដាក់នឹងអ្នកបំផុត។ គេមានអារម្មណ៍ថាអ្នកគឺជាមនុស្សសំខាន់ខ្លាំងនៅក្នុងជីវិតរបស់គេ ហើយគេត្រូវមានទំនួលខុសត្រូវចំពោះអ្នកនៅក្នុងមួយជីវិតនេះ។ គេគិតថា គេមិនអាចរស់ខ្វះអ្នកបានឡើយ៕