នារីចាក់ Filler មាត់៣២ដង ចង់បានចង្ការវែង និងស្រួចជាងគេលើលោក
- 2022-11-13 20:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីចាក់ Filler មាត់៣២ដង ចង់បានចង្ការវែង និងស្រួចជាងគេលើលោក
នារីម្នាក់មកពីប្រទេស Bulgaria មានគម្រោងចង់បានចង្ការវែង និងស្រួចជាងគេលើលោក ក្រោយពេលនាងបានបំពេញបំណងចាក់មាត់ធំ ដោយបញ្ចូល Filler ៣២ដង។
កាលពីថ្ងៃទី ១១ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Mirror បានរាយការណ៍ថា នារីឈ្មោះ Andrea Ivanova មកពីប្រទេស Bulgaria ត្រូវបានគេដាក់រហស្សនាមថាជានារីមានមាត់ធំជាងគេលើពិភពលោក ក្រោយពេលនាងចាក់បញ្ចូលសារជាតិ filler ចូលក្នុងមាត់ចំនួន ៣២ដង អស់លុយប្រមាណ ៩១០០ដុល្លារ។ គោលបំណងរបស់នាងគឹចង់មានមាត់ស្អាតដូចតុក្កតា Bratz។
យ៉ាងណាក្ដី គោលបំណងរបស់នាងមិនទាន់បញ្ចប់ត្រឹមនេះនោះឡើយ ដោយកាលពីខែមុន នៅថ្ងៃខួបកំណើតរបស់ខ្លួន នារីវ័យក្មេងរូបនេះ ចាប់ផ្ដើមចាក់សារជាតិដដែលចូលក្នុងចង្ការ និងថ្គាមរបស់ខ្លួន ដើម្បីឲ្យមានចង្ការវែងជាងគេលើលោក។ នាងចង់បានរហស្សនាម អ្នកមានចង្ការវែងជាងគេលើលោក។
“ខ្ញុំកំពុងស្រលាញ់មាត់ខ្ញុំខ្លាំងណាស់ ហើយកំពុងចង់បំបែកកំណត់ត្រាថ្មីពីចង្ការមួយបន្ថែមទៀត” នារីវ័យ២៥ឆ្នាំប្រាប់ទៅកាន់បណ្ដាញព័ត៌មាន។ តាមនោះដែរ នាងចាប់ផ្ដើមចាក់មាត់ពីឆ្នាំ ២០១៨ មកទល់ពេលនេះគឺចាក់បានចំនួន ៣២ដង៕