តើអ្នកនឹងជួបស្នេហាបន្ទាប់នៅកន្លែងណា?
- 2022-11-28 20:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកនឹងជួបស្នេហាបន្ទាប់នៅកន្លែងណា?
ចង់ដឹងថាអ្នកនឹងជួបមនុស្សដែលខ្លួនស្រលាញ់នៅទីណានោះ សូមជ្រើសយកចម្លើយមួយខាងក្រោម។
១. អ្នកនឹងជួបមនុស្សដែលខ្លួនស្រលាញ់នៅក្នុងមជ្ឈដ្ឋានការងារ ឬរៀនសូត្រ។ ប្រសិនបើអ្នកមិនមានស្ថិតនៅក្នុងបរិស្ថានទាំងពីរខាងលើនោះទេ អ្នកនឹងជួបគេនៅកន្លែងរកស៊ី ដោយគេអាចជាអ្នករកស៊ីជាមួយអ្នក ឬអ្នកជួយជ្រោមជ្រែងអ្នកជាដើម។ ឬក៏អ្នកអាចស្គាល់គ្នាតាមរយៈការណែនាំនៅកន្លែងធ្វើការ។
២. មនុស្សដែលអ្នកនឹងស្រលាញ់នោះ គឺនៅកៀកបង្កើយអ្នកហើយ មិនបាច់មើលទៅឆ្ងាយនោះទេ។ អ្នកអាចក្រឡេកមើលជុំវិញមួយជុំ ដោយអ្នកណាយកចិត្តទុកដាក់នឹងអ្នកជាងគេនោះ គឺបុគ្គលម្នាក់នឹងហើយដែលនឹងក្លាយជាស្នេហាបន្ទាប់របស់អ្នក។
៣. ប្រសិនបើអ្នកជាមនុស្សកំពុងធ្វើការ ឬសិក្សា អ្នកនឹងជួបគេនៅអង្គប្រជុំ ឬសន្និសីទណាមួយ។ ប្រសិនបើអ្នកកំពុងជាសមាជិកនៃក្លឹបណាមួយ អ្នកនឹងអាចជួបគ្នានៅទីនោះដែរ។
៤. អ្នកនឹងជួបគេនៅកន្លែងមួយដែលរ៉ូមេនទិកជាទីបំផុត ដោយនៅទីនោះមានផ្កាកូលាប និងទៀនផងដែរ។ អ្នកអាចជួបគេនៅពេលអ្នកធ្វើដំណើរទៅដើរលេងជាមួយក្រុមមិត្តភ័ក្ដិរបស់អ្នក៕