តើ​អ្នក​នឹង​ជួប​សម្ពាធ​អ្វី​នៅ​ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ​នេះ

  • 2022-11-28 21:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ខែ​ចុង​ក្រោយ​នៃឆ្នាំនេះ អ្នក​នឹង​ជួប​សម្ពាធ​អ្វី​នោះ សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

A. សម្រាប់​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ អ្នក​មាន​អារម្មណ៍​ថា ការងារ​របស់​ខ្លួន​ឯង​ហាក់​មិន​ច្បាស់​លាស់​ទាល់​តែ​សោះ ទោះ​បី​ជា​អ្នក​ខំប្រឹង​យ៉ាង​ម៉េច​ហើយ​ក៏​ដោយ។ អ្នក​មាន​អារម្មណ៍​គោលដៅ​ដែល​អ្នក​កំណត់​កាល​ពី​ដើម​ឆ្នាំ គឺ​មិន​អាច​សម្រេច​បាន​សោះ ដែល​ធ្វើ​ឲ្យ​ស្ត្រេស​ម្ដងម្កាល។

B. ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បញ្ហា​សុខភាព​របស់​អ្នក​ហាក់​មិន​អំណោយផល​នោះ​ទេ។ អ្នក​តែងតែ​ឲ្យ​តម្លៃ​លើ​សុខភាព​របស់​អ្នក​ជា​និច្ច តែ​មួយ​រយៈ​នេះ អ្នក​បណ្ដោយ​សុខភាព​របស់​ខ្លួន​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​អ្នក​ដុនដាប​ជាង​មុន។ បើ​អ្នក​មិន​ថែ​ពី​ពេល​នេះ​ទេ អ្នក​នឹង​ឈឺ​នៅ​ពេល​ខាង​មុខ។

C. រយៈ​ពេល​ចុង​ឆ្នាំ​នេះ អ្នក​អាច​នឹង​ឆ្លងកាត់​ការបែកបាក់​ណា​មួយ​ដែល​អ្នក​មិន​ទាន់​ត្រៀម​ទុក។ មិត្តភ័ក្ដិ​ដែល​អ្នក​តែង​គិត​ថា អាច​ជឿទុក​ចិត្ត​បាន​នោះ តាម​ការពិត​គឺ​ជា​មនុស្ស​មុខ​ពីរ ចាក់​អ្នក​ពី​ក្រោយ​ខ្នង ធ្វើ​ឲ្យ​អ្នក​ឈឺ​​បំផុត។ ក្រៅ​ពី​នេះ មនោសញ្ចេតនា​ដែល​អ្នក​ធ្លាប់​គិត​ថា គេ​ស្រលាញ់​អ្នក​ខ្លាំង​នោះ តាម​ការពិត គេ​មិន​បាន​ស្រលាញ់​អ្នកដូច​អ្នក​គិត​ឡើយ។

D. រឿង​ស្នេហា​របស់​អ្នក​នៅ​ខែ​ចុង​ក្រោយ​នេះ​នឹង​មាន​រកាំរកូស​កើត​ឡើង ឬ​អាច​ឈាន​ដល់​ការ​បែក​គ្នា​តែ​ម្ដង​ក៏​អាច​ថា​បាន។ អ្នក​តែងតែ​អាច​លះបង់​សព្វគ្រប់​បែប​យ៉ាង​សម្រាប់​គេ តែ​គេ​មិន​មាន​អ្នក​នៅ​ក្នុង​ភ្នែក​ឡើយ ដល់​ពេល​អ្នក​រក​រឿង​គេ​ពី​បញ្ហា​នេះ គេ​លើក​រឿង​បែក​គ្នា​យក​មក​និយាយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី