តើសង្សារពិតជាខ្វាយខ្វល់បារម្ភពីអ្នក មែនឬអត់ ឬគ្រាន់តែសម្ដែង
- 2022-11-29 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើសង្សារពិតជាខ្វាយខ្វល់បារម្ភពីអ្នក មែនឬអត់ ឬគ្រាន់តែសម្ដែង
ចង់ដឹងថា សង្សាររបស់អ្នកពិតជាបារម្ភពីអ្នកមែន ឬអត់ សូមជ្រើសយកចម្លើយមួយខាងក្រោម។
១. គួរឲ្យសោកស្ដាយ សម្រាប់អ្នករើសយកចម្លើយនេះ គេមិនសូវជាបារម្ភពីអ្នកឡើយ។ មិនថាអ្នកបានក្លាយជាសង្សារនឹងគ្នា ឬកំពុងនៅមើលចិត្តគ្នានៅឡើយទេ គឺគេហាក់មិនខ្វល់ពីអ្នកឡើយ។ រវាងអ្នកទាំងពីរហាក់ដូចមានជញ្ជាំងមួយដែលមើលមិនឃើញ ធ្វើឲ្យពិបាកចូលមកជិតគ្នាបាន។
២. ការបារម្ភរបស់គេចំពោះអ្នកប្រៀបបានដូចជាមិត្តភ័ក្ដិច្រើនសង្សារ។ មូលហេតុចម្បងអាចមកពីគេមិនទាន់ស្រលាញ់អ្នកខ្លាំង មនោសញ្ចេតនាមិនទាន់ជ្រាលជ្រៅ។ ទោះបីជាពេលនៅក្បែរអ្នកគេមានអារម្មណ៍ល្អក៏ពិតមែន តែគេមិនទាន់ស្រលាញ់អ្នកខ្លាំង។
៣. ប្រហែលជាអ្នកនឹងគេមានឈ្មោះជាសង្សារត្រឹមតែឈ្មោះប៉ុណ្ណោះ ព្រោះគេហាក់មិនខ្វល់ពីអ្នកទាល់តែសោះ។ តាមការពិតទៅ នៅក្នុងចិត្តក៏អ្នកដឹងពីរឿងនេះដែរ តែអ្នកមិនទាន់ទទួលយកបានតែប៉ុណ្ណោះ។ គេនៅក្បែរអ្នកដើម្បីអផ្សុកច្រើនជាងជាគូស្រករ។
៤. គេពិតជាខ្វាយខ្វល់បារម្ភពីអ្នកខ្លាំងណាស់។ គេបានលង់ខ្លួនស្រលាញ់អ្នកដកខ្លួនលែងរួចបាត់ទៅហើយ ហើយចង់តែផ្ដល់អ្វីដែលល្អបំផុតសម្រាប់អ្នកប៉ុណ្ណោះ។ មនោសញ្ចេតនាដែលគេមានចំពោះអ្នកគឺជ្រាលជ្រៅបំផុត មិនអាចកែប្រែបាន ហើយគេសង្ឃឹមថាអ្នកនឹងមានអារម្មណ៍នេះដូចគ្នា៕