ឆ្នាំ​ទាំង​៤ លុយកាក់​ហូរហៀរ​មុន​ដាច់​ឆ្នាំ​ចិន​ចាស់ ឈាន​ចូល​ឆ្នាំ​ចិន​ថ្មី

  • 2022-11-29 19:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រយៈ​ពេល​ពីរ​ខែ​មុន​ពេល​ដាច់​ឆ្នាំ​ចិន​ចាស់​នេះ ឆ្នាំ​ទាំង​៤​ខាង​ក្រោម​មាន​ជើង​លេខ​ល្អ​ខ្លាំង។

១. ឆ្នាំ​មមី

ពី​ចុង​ខែ ១១​នេះ​តទៅ​ អ្នក​កើត​ឆ្នាំ​សេះ មាន​អនាគត​ភ្លឺស្វាង និង​ទទួល​បាន​សមិទ្ធិផល​ធំ​ៗ​ដែល​អ្នក​ខំប្រឹង​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ។ មិន​ថា​ធ្វើ​ការ​ឲ្យ​គេ ឬ​ប្រកប​ជំនួញ​ខ្លួន​ឯង​នោះ​ឡើយ អ្នក​សុទ្ធ​តែ​ទទួល​ជោគជ័យ​ដូច​ការ​រំពឹង​ទុក។

២. ឆ្នាំ​រោង

អ្នក​កើត​ឆ្នាំ​រោង​ភាគ​ច្រើន​ក្លាហាន ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ដើម្បី​សម្រេច​យក​គោលដៅ​របស់​ខ្លួន។ ទោះ​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ មានពេល​ខ្លះ រឿង​មួយ​ចំនួន​ហាក់​មិន​ដូច​ចិត្ត​ក៏​ដោយ តែ​នៅ​ពេល​នេះ អ្វី​ដែល​អ្នក​ប៉ង​ប្រាថ្នា​ក្លាយ​ជា​ការ​ពិត​ហើយ។

៣. ឆ្នាំ​ថោះ

នេះ​គឺ​ជា​ឆ្នាំ​ដែល​ចេះ​គិត​វែង​ឆ្ងាយ​ជាង​ទីបំផុត ដោយ​រាល់​ជំហាន​ដែល​ពួក​គេ​ដើរ​គឺ​សុទ្ធ​តែ​គិត​បាន​ច្បាស់លាស់​បំផុត មុន​ពេល​ឈាន។ ដូច​នេះ​ហើយ អត្រា​ដែល​គេ​ដើរ​ខុស​គឺ​ទាប​ជាង​បើ​ធៀប​នឹង​ឆ្នាំ​ដទៃ។ ពី​ពេល​នេះ​ដល់​ចូល​ឆ្នាំ​ចិន​ថ្មី គឺ​ជា​​ពេល​បេះ​សមិទ្ធិផល​សម្រាប់​ឆ្នាំ​ថោះ​ហើយ។

៤. ឆ្នាំ​រកា

ពីរ​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​ចិន​នេះ គឺ​ជា​ពេល​ដែល​ឆ្នាំ​មាន់​ទទួល​បាន​ជោគជ័យ​ផ្ទួន​ៗ​គ្នា​មិន​ឈប់។ ការងារ​របស់​ឆ្នាំ​រកា​ចូល​ដល់​វគ្គ​ទុំ​អាច​ហូប​ផ្លែ​បាន​។ គួប​ផ្សំ​នឹង​ការ​ចាស់​គំនិត​ទៀត​នោះ​ ធ្វើ​ឲ្យ​ឆ្នាំ​រកា​មាន​រយៈ​ពេល​រីករាយ​ច្រើន៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី