តារានិករ​មួយ​ណា​ចិត្ត​ដាច់​ជាង​គេ​ពេល​បែក​គ្នា សូម្បី​មុខ​ក៏​មិន​មើល?

  • 2022-12-20 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ស្ថិត​ក្នុង​ចំណោម​តារា​និករ​ដែល​ចិត្ត​ដាច់​ជាង​គេ​នៅ​​ពេល​បែក​គ្នា​ ដែរ​ឬ​ទេ?

១. Scorpio

អ្នក​កើត​ចំ​តារានិករ​នេះ​មាន​ទំនោរ​ការពារ​ខ្លួន​ឯង​ខ្ពស់​ខ្លាំង​ណាស់។ ពួក​គេ​តែង​ខ្លាច​ថា​ខ្លួន​នឹង​រង​របួស​ផ្លូវ​ចិត្ត ទើប​មិន​សូវ​បើក​ចិត្ត​ចំពោះ​អ្នក​ដទៃ។ ទាល់តែ​ពេល​ប៉ះចំ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ខ្លាំង​ ទើប​ពួក​គេ​សាក​ល្បង​បើក​ទ្វារ​បេះដូង តែ​បើ​ដឹង​ថា​មនោសញ្ចេតនា​នេះ​សង្គ្រោះ​លែងរួច​ហើយ គេ​គឺ​ជា​មនុស្ស​ចិត្ត​ដាច់​បំផុត ដោយ​មិន​ងាក​ក្រោយ​ឡើយ។

២. Aries

Aries ជា​មនុស្ស​មោះមុត ឧស្សាហ៍​ ព្យាយាម និង​ឯករាជ្យលើ​ជីវិតខ្លួនឯង។ អ្នក​កើត​តារានិករ​នេះ ហ៊ាន​គិត​ ហ៊ាន​ធ្វើ ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ក្ដីសុខ​របស់​ខ្លួន​ឯង។ នៅ​ពេល​ដែល​ស្រលាញ់ គេ​ស្រលាញ់​អស់​ពី​ចិត្ត តែ​នៅ​ពេល​ដែល​ពួក​គេ​អស់​ចិត្ត​ហើយ គឺ​ដាច់​ចិត្ត​បំផុត គឺ​មិនអា​ចផ្សារ​ភ្ជាប់​វិញ​បាន​ឡើយ។

៣. Taurus

Taurus គឺ​ជា​មនុស្ស​ច្បាស់​លាស់​រឿង​ស្នេហា​បំផុត គេ​មិន​មែន​ជា​ប្រភេទ​មនុស្ស​ស្រលាញ់​លេង​ៗ ឬ​យក​អ្នក​ដទៃ​មក​លេង​សើច​នោះ​ឡើយ ព្រោះ​គេ​គ្មាន​ពេល​វេលា​សម្រាប់​រឿង​អត់​ប្រយោជន៍​នោះ​ទេ។ យ៉ាងណាក្ដី នៅ​ពេល​ដែល​គូភាគី​ធ្វើ​ឲ្យ​គេ​អស់​ចិត្ត​ហើយ គេ​នឹង​ចាក​ចេញ​ដោយ​គ្មាន​និយាយ​អ្វី​ទាំង​អស់៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម
អត្ថបទថ្មី