មនោសញ្ចេតនាបច្ចុប្បន្នគួរបន្តទៀត ឬបញ្ចប់?
- 2022-12-01 19:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនោសញ្ចេតនាបច្ចុប្បន្នគួរបន្តទៀត ឬបញ្ចប់?
តើស្នេហារបស់អ្នកសព្វថ្ងៃនេះ មានសង្ឃឹមដើរបានផ្លូវវែងឆ្ងាយ ឬទេ ឬគួរបញ្ចប់ត្រឹមនេះ?
១. លទ្ធផលនេះបង្ហាញឲ្យឃើញថា ស្នេហារបស់អ្នកមានឧបសគ្គរាំងស្ទះច្រើនខ្លាំងណាស់។ ទម្រាំបានមកដល់សព្វថ្ងៃនេះ អ្នកបានឆ្លងកាត់រឿងច្រើនហើយ។ ទោះបីជាមិនទាន់អស់ឧបសគ្គក៏ដោយ តែក៏សូមឲ្យអ្នកកុំបោះបង់ឲ្យសោះ ព្រោះមនោសញ្ចេតនាមួយនេះគឺអាចដើរជាមួយគ្នាផ្លូវឆ្ងាយបាន។
២. សន្លឹកបៀរនេះបង្ហាញឲ្យឃើញថា គេជាមនុស្សរវល់ខ្លាំងបំផុត ហើយអ្នកហាក់គ្មានស្ថិតនៅក្នុងកាលវិភាគរបស់គេឡើយ អ្នកហាក់គ្មានតម្លៃក្នុងភ្នែកគេទេ។ គេមិនសូវខ្វល់ពីវត្តមានរបស់អ្នកឡើយ។ គេក៏មិនសូវមានអារម្មណ៍ជ្រៅជ្រះនឹងស្នេហានេះ។ ហើយអ្នកនៅបន្តទៀតក៏គ្មានលទ្ធផលអ្វីដែរ។
៣. ស្នេហារបស់អ្នកមើលពីក្រៅមកហាក់ដូចគ្មានឃើញបញ្ហាអ្វីទាំងអស់ តែមានតែអ្នក និងគេផ្ទាល់ទេដែលដឹងថា មនោសញ្ចេតនានេះមានរឿងជាបន្តបន្ទាប់ ហើយអ្នកខ្លួនឯងក៏មិនដឹងដែរថា អាចរក្សាបានដល់ពេលណា។ យកល្អ អ្នកគួរបញ្ចប់ត្រឹមនេះ ព្រោះដើរទៅមុខក៏មិនអាចកែប្រែបានដែរ។
៤. លទ្ធផលនេះបង្ហាញឲ្យឃើញថា បញ្ហាគឺស្ថិតនៅត្រង់អ្នក អ្នកមិនក្លាហានដើម្បីរកដំណោះស្រាយឲ្យបញ្ហារបស់ខ្លួនឯង។ អ្នកចង់ទុកឲ្យពេលវេលាជាអ្នកដោះស្រាយ។ តែបើអ្នកនៅតែបណ្ដោយបែបនេះ គឺមានតែកាន់តែធ្ងន់ធ្ងរជាងប៉ុណ្ណោះ មិនអាចល្អប្រសើរឡើងនោះទេ៕