តើអ្នកមិនចង់បានស្នេហាដល់កម្រិតណា?
- 2022-12-04 21:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកមិនចង់បានស្នេហាដល់កម្រិតណា?
ចង់ដឹងថានៅពេលនេះ អ្នកចង់បានមនោសញ្ចេតនា ឬអត់ សូមជ្រើសយកចម្លើយមួយខាងក្រោម។
១. ៧០%
ទ្វារបេះដូងរបស់អ្នកបើក ឬអត់ អាស្រ័យលើលើកដំបូងដែលអ្នកជួបបុគ្គលដែលអ្នកពេញចិត្ត។ ប្រសិនបើអ្នកមានអារម្មណ៍ថាថាមពលរបស់អ្នកទាំងពីរប្រហាក់ប្រហែលគ្នា ទើបអ្នកគិតពីរឿងស្វែងយល់បន្ត។ តែបើអ្នកចេញមកដំបូងឃើញថា គេមិនត្រូវនឹងអ្នកភ្លាម គឺអ្នកមិនចំណាយពេលស្វែងយល់បន្ថែមឲ្យខាតពេលនោះទេ។
២. ៥០%
អ្នកតែងតែរក្សាគម្លាតជាមួយមនុស្សដែលមិនស្គាល់គ្នា ដោយអ្នកមិនងាយបើកចិត្តចំពោះនរណាគេមុនឡើយ។ ព្រោះអ្នកដឹងច្បាស់ថា ខ្លួនមិនពូកែក្នុងការបែងចែកថានរណាជាមនុស្សល្អ នរណាជាមនុស្សអាក្រក់ឡើយ។ ទោះបីជាអ្នកបង្ហាញថាអ្នកជាមនុស្សរួសរាយក៏ដោយ តែអ្នកតែងបង្ការខ្លួនជានិច្ច។
៣. ៩០%
អ្នកសង់ជញ្ជាំងខ្ពស់ខ្លាំងណាស់ដើម្បីការពារបេះដូងរបស់អ្នកពីមជ្ឍដ្ឋានជុំវិញ។ អ្នកមិនទុកឱកាសឲ្យអ្នកណាមានឱកាសចូលមកជិតអ្នកទាំងអស់ កុំថាឡើយបង្កើតបានជាស្នេហា។ អ្នកណាក៏អ្នកមិនអើពើនឹងពួកគេដែរ នៅពេលនេះ នៅក្នុងចិត្តអ្នកគ្មានឡើយពាក្យថាមនោសញ្ចេតនា។
៤. ៣០%
បេះដូងអ្នកកក់ក្ដៅ ហើយអ្នករាក់ទាក់នឹងមនុស្សជុំវិញ។ អ្នកទៅដល់ណាមានតែស្នាមញញឹមនៅទីនោះ។ អ្នកអាចស្អំបេះដូងមនុស្សគ្រប់គ្នាយ៉ាងងាយស្រួល ហើយអ្នកក៏បើកឱកាសឲ្យគេចូលបេះដូងអ្នកដូចគ្នា។ បើមានមនុស្សដែលអ្នកពេញចិត្ត គឺអ្នកអាចទទួលយកបានទាំងស្រុង៕