អត់ចង់ស្លៀកឈុតប្រពៃណីទៅវត្ត អាចមើលម៉ូដអាវស-សំពត់ធម្មតានេះក៏បានទៅវត្តចូលឆ្នាំ!
- 2023-04-09 19:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ចង់ស្លៀកឈុតប្រពៃណីទៅវត្ត អាចមើលម៉ូដអាវស-សំពត់ធម្មតានេះក៏បានទៅវត្តចូលឆ្នាំ!
ក្នុងមួយឆ្នាំៗពិតជាលឿនណាស់ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលដល់ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរហើយ។ ជាការពិតណាស់ ប្រជាជនខ្មែរនិយមស្លៀកសំលៀកបំពាក់ប្រពៃណីជាតិសម្រាប់ក្នុងឱកាសបុណ្យជាតិរួមមានបុណ្យចូលឆ្នាំថ្មី បុណ្យភ្ជុំបិណ្ឌ ជាដើម។ ប៉ុន្តែអាចប្តូរមកជាការស្លៀកពាក់បែប សំពត់បត់ សារ៉ូ ធម្មតាៗ ជាមួយអាវស រួមជាមួយនឹងកន្សែងព័ទ្ធឈាង មើលមកពិតជាស្រស់ស្អាតខ្លាំងសម្រាប់សុភាពនារីគ្រប់រូប។ សូមណែនាំម៉ូដអាវស និងសំពត់ធម្មតា ដែលអាចស្លៀកពាក់ទៅវត្តវ៉ានាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំធំបាន មើលទៅសាមញ្ញ និងថ្លៃថ្នូរមិនចាញ់ឈុតប្រពៃណីអាវប៉ាក់ និងសំពត់បត់ជាហូលផាមួងឡើយ។ ប៉ុន្មានម៉ូដខាងក្រោមនេះ ជាម៉ូដអាវស និងសំពត់ពណ៌ខ្មៅ និងពណ៌ផ្សេងៗដែលមិនឆើតឆាយ សមរម្យសម្រាប់ទៅវត្ត។
ទៅវត្តធ្វើបុណ្យមិនសំខាន់លើសម្លៀកបំពាក់ឡើយ អ្វីដែលសំខាន់គឺចិត្តជ្រះថ្លា និងរៀបចំខ្លួនឲ្យបានស័ក្ដិសមតាមកាលៈទេសៈ បើទោះជាអាវសមែន តែមិនមែនម៉ូដសិចស៊ីឡើយ។ កញ្ញា ចែករំលែកអ្នកទំាអអស់គ្ន ក្រៅពីទៅវត្តម៉ូដទាំងនោះអាច ពាក់ទៅដើរលេងតែម្ដង ប្រសិនបើអ្នកទៅវត្តឆ្ងាយ ហើយខ្ជិលប្ដូរខោអាវថ្មី។ ចង់ដឹងថាម៉ូដទាំងនោះស្រស់ស្អាតប៉ុណ្ណា តោះទៅមើលទាំងអស់គ្នា៖
រូបភាព៖ Pinterest