ស្ត្រីមេផ្ទះតិចអត់ដឹងទៅថា មានរបស់ ១១ យ៉ាង ដែលគេមិនឲ្យទុកក្នុងទូទឹកកក!
- 2016-11-25 21:40:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីមេផ្ទះតិចអត់ដឹងទៅថា មានរបស់ ១១ យ៉ាង ដែលគេមិនឲ្យទុកក្នុងទូទឹកកក!
ទូទឹកកកអាចរក្សាអាហារឲ្យនៅតែស្រស់ល្អ ប៉ុន្តែតើស្ត្រីមេផ្ទះជាច្រើនមិនបានដឹងទេថា អាហារប្រភេទណាដែលមិនគួរទុកក្នុងនោះ?
ខាងក្រោមនេះគឺជារបស់ទាំង១៥យ៉ាងដែលមិនគួររក្សាទុកក្នុងទូទឹកកក៖
១. ប៉េងប៉ោះ៖ ពេលទុកក្នុងទូទឹកកកធ្វើឲ្យបាត់គុណភាព និងបាត់បង់រសជាតិរបស់ពួកវា។
២. ទឹកឃ្មុំ៖ ពេលរក្សាទុកក្នុងទូទឹកកកវាឡើងខាប់។
៣. ខ្ទឹមស៖ វានឹងដុះពន្លក និងមានដុះផ្សិតក្នុងទូទឹកកក។
៤. កាហ្វេ៖ ប្រសិនបើមិនចង់ឲ្យកាហ្វេរបស់អ្នកបាត់បង់រសជាតិដើម និងស្រូបយកក្លិនផ្សេងៗពីក្នុងទូទឹកកកទេ សូមកុំទុកវាចោលក្នុងនោះ។
៥. នំប៉័ង៖ បើទុកវាចោលក្នុងទូទឹកកកវានឹងរឹងហើយស្ងួត។
៦. ខ្ទឹមបារាំង៖ នឹងធ្វើឲ្យដុះផ្សិតក្នុងទូទឹកកក។
៧. ជី៖ ស្រូបយកក្លិនផ្សេងទៀតពីទូទឹកកក។
៨. ត្រសក់ស្រូវ៖ បាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្ម ពេលដាក់ក្នុងទូទឹកកក។
៩.ដំឡូង៖ ប៉ះពាល់ដល់រសជាតិ និងធ្វើឲ្យគ្រើមហើយស្ងួតថែមទៀត។
១០. ស្រា៖ គួរដាក់ក្នុងសីតុណ្ហភាពធម្មតា មិនត្រជាក់ដូចក្នុងទូរទឹកកកនោះទេ។
១១. ប្រេងអូលីវ៖ គួរតែរក្សាទុកនៅកន្លែងត្រជាក់ និងងងឹត ប៉ុន្តែមិនត្រូវទុកក្នុងទូទឹកកកដែលជាកន្លែងដែលធ្វើឲ្យវាខាប់ និង អាចធ្វើឲ្យវាដូចប៊ឺអញ្ចឹង។