រឿងដែលស្រីៗ Single គួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យខ្លួនឯងរីករាយ
- 2017-06-04 22:01:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដែលស្រីៗ Single គួរធ្វើ និងមិនគួរធ្វើ ដើម្បីឲ្យខ្លួនឯងរីករាយ
ចង់ដឹងអត់ថាមនុស្សស្រី Single ធ្វើយ៉ាងម៉េចទើបអាចមានជីវិតរីករាយបាន? ចម្លើយមាននៅខាងក្រោមនេះ រៀបរាប់ដោយនារី ៥ នាក់ផ្សេងគ្នា ទោះគ្មានគូតែពួកនាងក៏នៅតែមានក្ដីសុខបាន៖
លីតា៖ «ទោះគ្មានសង្សារក៏ខ្ញុំអាចរីករាយបានដែរ ដោយមានមិត្តភ័ក្ដិល្អៗ និងអាចចែករំលែករឿងរ៉ាវគ្នាទៅវិញទៅមកបាន។ ចំណែករឿងដែលខ្ញុំមិនបង្ហាញឲ្យអ្នកដទៃឃើញដាច់ខាតនោះ គឺភាពទន់ខ្សោយ ឬភាពអវិជ្ជមានដែលធ្វើឲ្យខ្ញុំគ្មានអ្នកស្រលាញ់»។
ស្រីមុំ៖ «ទោះគ្មានសង្សារ ឬមនុស្សប្រុសណាមកស្រលាញ់គឺជារឿងល្អទៅវិញទេ ព្រោះយើងអាចមានពេលច្រើនជាមួយគ្រួសារ និងមិត្តភ័ក្ដិ ហើយបើគ្មានសង្សារនឹងវាក៏មិនស្លាប់ដែរ។ កុំបង្ហោះ status ដូចផែនដីនេះជិតរលាយអី ព្រោះសង្សារនឹងគ្មានអីអស្ចារ្យទេ»។
វិច្ឆិកា៖ «រឿងគួរធ្វើពេលនៅ Single នោះគឺតែងខ្លួនឲ្យស្អាតៗ,ទៅកន្លែងណាដែលយើងចង់ទៅ,កុំខ្វល់រឿងមនុស្សប្រុសអី ដល់ពេលគង់តែគូរដូចគេឯងទេ។ ចំណែករឿងមិនគួរធ្វើ គឺឈប់ធ្វើចរិតឃើញប្រុសស្អាតជ្រួលជ្រើមៗ ព្រោះគេអាចម៉ៃថាស្រីអីឃើញប្រុសៗមិនបាន»។
**សៀវលីន**៖ «មិនហ៊ាននិយាយអីច្រើនទេ គ្រាន់តែថាពេលនេះខ្ញុំក៏នៅទំនេរដូចគ្នា ហើយក៏មិនខ្វល់ខ្វាយរឿងគ្មានបុរសមកញ៉ែ។ ខ្ញុំគិតថាពេលដែលយើងនៅ Single គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់សិក្សាស្វែងយល់ និងធ្វើការឲ្យបានល្អបំផុត ព្រោះថាពេលមានសង្សារអារម្មណ៍យើងលែងសូវផ្ដោតលើការងារអីអស់នឹងហើយ។ រីឯរឿងដែលខ្ញុំហាមខ្លួនឯងមិនឲ្យធ្វើនោះ គឺប្រាប់ខ្លួនឯងថាកុំទៅច្រណែនពួកម៉ាកដែលមានសង្សារអី ព្រោះឃើញថាពួកគេទោះមានគូរហើយ ក៏នៅតែឈ្លោះគ្នា ចឹងហើយគ្មានក៏ល្អម្យ៉ាង»។
នារីរ័ត្ន៖ «គ្មានអ្នកណាចង់នៅ Single ទេ តែបើមិនមានអ្នកស្រលាញ់ឲ្យធ្វើម៉េច ចឹងមានតែធ្វើខ្លួនតាមបែបធម្មតាៗទៅ មិនចាំបាច់យកខួរក្បាលទៅគិតរឿងនោះទេ។ តែគួរយកពេលពេលទៅធ្វើអ្វីដែលមានចំពោះខ្លួនឯង ទើបជីវិតអាចប្រសើរ។ បានជាខ្ញុំគិតចឹង ព្រោះម្ដាយមីងខ្ញុំគាត់ការអាយុ ៣៧ ដែរហើយនឹង ចឹងខ្ញុំទើប ២៦ ឆ្នាំ ក៏នៅមានសង្ឃឹម»៕