តោះ មកមើលវីដេអូបទកំពុងល្បី "Bad Liar" របស់ Selena Gomez
- 2017-06-14 19:39:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ មកមើលវីដេអូបទកំពុងល្បី "Bad Liar" របស់ Selena Gomez
បទ "Bad Liar" របស់ Selena Gomez គឺរៀបរាប់ពីសាច់រឿងស្នេហាដ៏ជំពាក់ជំពិនមួយដែល Selena Gomez ខ្លួនឯងដើរតួដល់ទៅ៤តួអង្គផ្សេងគ្ នាគឺតួសិស្ស គ្រូកីឡា តួឪពុក និងជាតួម្ដាយ។ ក្នុងបទនេះ Selena Gomez (តួសិស្ស) បានដឹងថាឪពុកនាងមានចិត្តទៅលើគ្រូកីឡារបស់ខ្លួន។ ពេលមកដល់ផ្ទះវិញនាងក៏មិនចង់និយាយជាមួយឪពុកដែរ ព្រោះតាមពិតទៅនាងផ្ទាល់ក៏លួចស្រឡាញ់គ្រូកីឡានោះដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់ដែរនោះ ក្នុងវីដេអូត្រង់ឈុតនាងគេងលើគ្រែ គេក៏ឃើញរូបភាពរបស់មិត្តជិតស្និទ្ធនាង Taylor Swift ក្នុងបទ Bad Blood បិទលើជញ្ជាំងផងដែរ។
តោះ មើលវីដេអូទាំងអស់គ្នា៖
អាន៖ មួយថ្ងៃប្ដូរដល់ទៅ៣ឈុត Selena Gomez ឡូយកប់
អាន៖ ម៉ូដដើរលេងក្រៅសាមញ្ញៗតែស្អាតរបស់ Selena Gomez ឆ្នាំ ២០១៧ នេះ