អីចឹងតើបានជាគូស្នេហ៍នៅកូរ៉េចូលចិត្តសំលៀកបំពាក់គូស្នេហ៍
- 2017-07-02 20:10:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីចឹងតើបានជាគូស្នេហ៍នៅកូរ៉េចូលចិត្តសំលៀកបំពាក់គូស្នេហ៍
ការស្លៀកសំលៀកបំពាក់គូស្នេហ៍មានប្រភពចេញពីកូរ៉េ ហើយវាបានទទួលការពេញនិយមនៅតាមប្រទេសជាច្រើន។ តើអ្នកដឹងទេថាតាមពិតទៅគូស្នេហ៍ជនជាតិកូរ៉េស្លៀកសំលៀកបំពាក់ដូចគ្នានេះមិនមែនត្រឹមតែបញ្ជាក់ថាគេជាគូស្នេហ៍ទេ គឺវាមានហេតុផលលើសពីនេះ៖
១. ធ្វើឲ្យគូស្នេហ៍កាន់តែជិតស្និទ្ធលើសដើម៖ ពួកគេជឿថាវាដូចជាអ្វីដែលជួយឲ្យក្ដីស្រឡាញ់កាន់តែរឹងមាំអញ្ចឹង។
២. ទោះនៅឆ្ងាយក៏មានអារម្មណ៍ដូចនៅជិត៖ ខោអាវគូស្នេហ៍អាចធ្វើឲ្យគេមានអារម្មណ៍ថាមនុស្សសំខាន់របស់គេនៅជិតបើទោះបីរូបរាងពិតកំពុងស្ថិតនៅឆ្ងាយក៏ដោយ។
៣. លេងស្ទីលកាន់តែឡូយ៖ ដូចយើងដឹងហើយថាគូស្នេហ៍នៅកូរ៉េចូលចិត្តអ្វីដែល Cute Cute ណាស់។
៤. ជាការបង្ហាញប្រាប់ពិភពលោក៖ ពួកគេជឿថាការស្លៀកបែបនេះគឺជាសញ្ញាបង្ហាញប្រាប់ទៅពិភពលោកថាគេស្រឡាញ់គ្នាប៉ុណ្ណា៕
អាន៖ ទាំងនេះហើយគឺជាអាការៈប្លែកៗរបស់អ្នកមានស្នេហា
អាន៖ សម្រាប់ស្រីៗជាពិសេស! កុំជឿរឿងទាំងនេះអីបើចង់ឲ្យស្នេហាគង់វង្ស