កូនក្រមុំគួរបញ្ជាក់រឿង ៦ យ៉ាងនេះពីគូដណ្ដឹងជាមុន ជៀសវាងរៀបការរួចស្ដាយក្រោយ
- 2017-07-05 22:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនក្រមុំគួរបញ្ជាក់រឿង ៦ យ៉ាងនេះពីគូដណ្ដឹងជាមុន ជៀសវាងរៀបការរួចស្ដាយក្រោយ
មុនពេលរៀបការ ស្រីៗគួរដឹងរឿងទាំងនេះពីគូដណ្ដឹងឲ្យច្បាស់សិន ដើម្បីកុំឲ្យអ្វីៗហួសពេលទាន់។ រឿង ៦ យ៉ាងដែលខាងស្រីគួរដឹងពីខាងប្រុសនោះ វាមានផលល្អល្អចំពោះខ្លួនឯង ហើយបើមានបញ្ហាគួរពិចារណាលើគម្រោងរៀបការឡើងវិញ៖
១.តើគូដណ្ដឹងយើងមានជាប់បំណុលធនាគារ ឬចង់ការប្រាក់ពីនរណាផ្សេងទៀតអត់? ខាងស្រីគួរតែស៊ើបពីរឿងនេះឲ្យច្បាស់ ថាមានឬក៏អត់ ហើយបើមានតើខាងប្រុសខ្ចីលុយគេមកធ្វើអ្វី? កុំឲ្យរៀបការរួចយើងក៏មានភារកិច្ចដោះបំណុលនោះ ទាំងមិនបានដឹងខ្លួន។
**២**.តើគាត់មានបំណងចំណាយប្រាក់ប៉ុន្មានលើគម្រោងរៀបការ ហើយតើគូដណ្ដឹងមានថវិកាគ្រប់គ្រាន់សម្រាប់រ៉ាប់រងលើគម្រោងនោះអត់? បើគេមិនទាន់មានប្រាក់គ្រប់គ្រាន់ ការរៀបការគួរតែពន្យារពេលទៅមុខបន្តទៀតសិនទៅ។
៣.បន្ទាប់ពីរៀបការហើយ តើកូនកំលោះមានគម្រោងការទិញផ្ទះសម្រាប់គ្រួសារថ្មីនេះដែរឬទេ? ឬមានគម្រោងទៅរស់នៅជាមួយឪពុកម្ដាយខាងណា? បើមានបញ្ជាក់ថាគេជាមនុស្សប្រុសល្អិតល្អន់ ហើយបើគ្មានគួរតែពិភាក្សាពីចំណុចនេះឲ្យបានម៉ត់ចត់ម្ដងទៀត ចាំរៀបការក៏មិនយឺតពេលដែរ។
៤.ច្បាស់អត់ថាគូដណ្ដឹងទំនេរទាំងចិត្ត និងកាយ? រឿងនេះមិនអាចប្រហែសបានទេ ត្រូវស៊ើបសួរឲ្យបានសព្វគ្រប់ជ្រុងជ្រោយសិនចាំ សម្រេចចិត្តរៀបការ។ បើដឹងថាខាងកូនកំលោះធ្លាប់មានប្រពន្ធកូនដោះស្រាយមិនទាន់ដាច់ស្រេច ឬកំពុងលួចទាក់ទងជាមួយស្រីថ្មី ទាំងដែលខ្លួនភ្ជាប់ពាក្យរួច នោះបញ្ជាក់បានថា គេមិនមែនជាប្រុសល្អទេ។
៥.រឿងមួយទៀតដែលត្រូវច្បាស់ពីខាងប្រុសណោះ គឺបញ្ហាកូនចៅ។ ត្រូវសួរបញ្ជាក់ខាងប្រុសជាមុនសិនថា ឆាប់យកបានអ្នកបន្តវេន ឬយ៉ាងណា ហើយបើគេឆាប់ចង់បានទាំងយើងមិនទាន់ចង់បាន ក៏ជាលេសគួរសិក្សាពីគ្នាបន្តទៀតសិនដែរ។
៦.បញ្ហារួមភេទ ក៏គួរតែជជែកមុនថ្ងៃរៀបការដែរ។ ប្រសិនបើគិតថាតម្រូវការដៃគូខ្ពស់ និងមិនអាចផ្គាប់ផ្គុនបាន ខាងស្រីក៏គួរតែដកឃ្លាមកពិចារណាជាថ្មីលើគម្រោងរៀបការនេះ ព្រោះកុំឲ្យអ្វីៗហួសពេលទាន់៕
ចុចអាន៖គ្រាន់តែធ្វើរឿងទាំងនេះ ប្តីប្រពន្ធដឹងតែលែងចង់គេងបែកគ្នា