Style ទសវត្ស៩០ដែលនៅតែពេញនិយមនាពេលបច្ចុប្បន្ន

  • 2017-07-13 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដែលទេ ពេលខ្លះក៏មានអារម្មណ៍ថា ចង់ស្លៀកនូវខោអាវម៉ូតខ្លះយើងធ្លាប់ពាក្យម្តងហើយកាលពីមុន កាលនៅពីក្មេង? តាមពាក្យគេនិយាយតៗគ្នា គេថាម៉ូតខោអាវវិលទៅវិលមក២០ឆ្នាំម្តង តែនៅកំឡុងទសវត្ស៩០ គឺជាពេលដែលម៉ូតថ្មីៗប្លែកជាងគេ។ ហើយម៉ូតខាងក្រោមនេះជាម៉ូតរបស់ម៉ាកសំលៀកបំពាក់ Forever 21 ដែលបញ្ជាក់ថាម៉ូតដែលយើងពេញនិយមកាលពី២០ឆ្នាំមុន នៅតែមានវត្តមាននៅពេលនេះ។

១. អៀមខោប៊យ

អៀមខោប៊យឥឡូវនេះ វាសមជាងមុន ម៉ូតហោប៉ៅប្លែកៗ។ វាអាចជាអៀមខោ ឬអៀមសំពត់។

២. អាវចំហស្មា

អាវម៉ូតនេះលេចរូបរាងដំបូងនៅអំឡុងទសវត្ស៩០ ហើយឥឡូវគេនៅតែថែរក្សាវាបានយ៉ាងល្អ ជាមួយនឹងម៉ូតប្លែកៗនិងកាន់តែស៊ិចស៊ី។

៣. រ៉ូបកូនតុក្កតា

ចាំទេកាលពីក្មេង គឺថាពាក់ហើយ ចាស់ៗថាដូចពោះធំ តែឥឡូវលេងម៉ូតជាមួយស្បែកជើងគ្រឿងអអីតិចតួច ក្លាយជាមនុស្សទាន់សម័យបាត់។

៤. អាវការ៉ូ

អាវការ៉ូវិវត្តខ្លួនមិនធម្មតាទេ។ កាលពីជំនាន់ចេញដំបូងមិនសូវមានអ្នកបេតីទេ តែឥឡូវពាក់អាវការ៉ូ គឺស្អាតណាស់។

៥. ខោជើងប៉ាត់

ប៉ាត់ជំនាន់មុន និងប៉ាត់ឥឡូវខុសគ្នាត្រង់ថាពីមុន ប៉ាត់ធំៗណាស់ តែគេនៅតែនិយមម៉ូតខោនេះដដែល។

អត្ថបទពេញនិយម
អត្ថបទថ្មី