Rihanna ថារូបរាងធាត់ ធ្វើឲ្យនាងមានអារម្មណ៍សិចស៊ី និងជឿជាក់ជាងមុន
- 2017-07-30 23:10:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rihanna ថារូបរាងធាត់ ធ្វើឲ្យនាងមានអារម្មណ៍សិចស៊ី និងជឿជាក់ជាងមុន
មនុស្សស្រីជាច្រើនតែងយល់ថា ភាពធាត់ធ្វើឲ្យពួកគេបាត់បង់ភាពសិចស៊ី និងការជឿជាក់លើខ្លួនឯង។ តែផ្ទុយទៅវិញ Rihanna បែរជានិយាយថា រូបរាងធាត់ ធ្វើឲ្យនាងមានអារម្មណ៍កាន់តែសិចស៊ី និងជឿជាក់ជាងមុនទៅវិញ។
មនុស្សជាច្រើនបានចាប់អារម្មណ៍នឹងរូបរាងផ្លាស់ប្ដូរខ្លាំងរបស់ម្ចាស់បទ "We Found Love " ពេលបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធរឿង "Valerian" ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃអង្គារសប្ដាហ៍មុន ដោយ Rihanna បានស្លៀកសំលៀកបំពាក់ពណ៌ផ្កាឈូករឹបរាងម៉ាក Prada ឆ្នាំ ២០១៧។ ប្រភពមួយដែលស្និទ្ធនឹងតារាស្រីវ័យ ២៩ ឆ្នាំ បានប្រាប់ Hollywood Life ថានាងពេញចិត្តជាមួយរូបរាងនៅពេលនេះខ្លាំងណាស់។ ប្រភពដដែលបានបន្តថា "Rihanna សប្បាយចិត្ត និងមានអារម្មណ៍សិចស៊ី ព្រមទាំងមានទំនុកចិត្តច្រើនជាងមុនទៅទៀតជាមួយរូបរាងធាត់ប្លែកនេះ។ នាងគិតថានាងមើលទៅអស្ចារ្យ ហើយមិនផ្លាស់ប្ដូរសម្រាប់នរណាម្នាក់ឡើយ "។
ចំណែកឯសង្សារថ្មីដែលទើបភ្ជាប់ទំនាក់លោក Hassan Jameel ហើយក៏ជាអ្នកជំនួញអារ៉ាប៊ីសាអ៊ូឌីតផងនោះ ក៏ចាត់ទុកRihanna ដូចជាព្រះនាងម្ចាស់ដែរ ទោះជារូបរាងបែបណាក៏ដោយ៕
ចុចអាន៖សមាជិកក្រុម Wonder Girls កែមុខមើលលែងស្គាល់