Jun Jihyun ទោះមានផ្ទៃពោះកូនទី២មែន តែសម្រស់រឹតតែស្អាតលើសដើម
- 2017-08-13 19:33:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jun Jihyun ទោះមានផ្ទៃពោះកូនទី២មែន តែសម្រស់រឹតតែស្អាតលើសដើម
នៅក្នុងដំណាក់កាលមានផ្ទៃពោះ មនុស្សភាគច្រើនតែងប្រែប្រួល ឬសម្រស់អន់ថយ។ តែសម្រាប់តារាសម្ដែងល្បីឈ្មោះលំដាប់ជួរមុខរបស់កូរ៉េខាងត្បូង Jun Jihyun បែរជានៅស្អាតដដែល ពេលបង្ហាញខ្លួននៅលើគ្របទស្សនាវដ្ដីថ្មីៗនេះ បើទោះជានាងមានទម្ងន់ ៤ ខែក៏ដោយ។ កាលពីថ្ងៃ១១ ខែសីហា កន្លងទៅ ទស្សនាវដ្ដី Single ទើបបញ្ចេញកម្រងរូបភាពថ្មីរបស់តួឯកស្រីរឿង "The Legend of the Blue Sea"។ បើទោះបីជាកំពុងពពោះកូនបាន ៤ ខែមែន តែគេសង្កេតឃើញថាតារាស្រីវ័យ ៣៥ ឆ្នាំរូបនោះនៅតែស្រស់ស្អាតគ្មានអ្វីផ្លាស់ប្ដូរឡើយ។ សម្រាប់អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា ក្នុងការពពោះលើកទី២នេះ Jihyun ស្រស់ស្អាតជាងកាលមានផ្ទៃពោះកូនដំបូងទៅទៀត៕
ចុចអាន៖អ្នកនិពន្ធបទដើមដែល លី អ៊ីវ៉ាធីណា ចម្លងប្រាប់ថាគ្មានវិធានការចំពោះប្រទេសកម្ពុជាឡើយ
ចុចអាន៖រឿង "ទេពមច្ឆា" របស់ ទិនហ្វី ត្រូវគេទម្លាក់ចំណាត់ថ្នាក់បានសម្រេចហើយ