ហេតុអ្វីគួរដាំផ្កាម្លិះក្នុងបន្ទប់គេង?
- 2017-08-24 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីគួរដាំផ្កាម្លិះក្នុងបន្ទប់គេង?
ជារសនិយមសម្រាប់មនុស្សមានភាពខុសប្លែកពីគ្នា ដោយអ្នកខ្លះចូលចិត្តដាំរុក្ខជាតិតូចៗនៅក្នុងបន្ទប់ធ្វើការ ឬបន្ទប់គេងរបស់ពួកគេ។ ក្នុងនោះដែរ ផ្កាម្លិះក៏ជាជម្រើសមួយដែលមនុស្សមួយចំនួនធំចូលចិត្តដាំក្នុងបន្ទប់គេងផងដែរ ព្រោះក្រៅពីអាចដាក់តាំងលម្អបានហើយ វាក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពទៀតផង។ ដូចនេះ កញ្ញា សូមលើកយកនូវគុណប្រយោជន៍ចំពោះសុខភាពដែលបានមកពីការជ្រើសរើសរុក្ខជាតិផ្កាម្លិះមកដាំនៅក្នុងបន្ទប់គេង៖
១. កាត់បន្ថយអារម្មណ៍តានតឹង និងស្ត្រេស ព្រោះក្លិនរបស់ផ្កាម្លិះ ក្រអូបឈ្ងុយឈ្ងប់ ដែលអាចសម្រួលដល់ខួរក្បាលបានយ៉ាងមានប្រសិទ្ធភាព។
២. ដោយសារតែផ្កាម្លិះមានក្លិនក្រអូបបែបស្រទន់ ទើបវាអាចជួយធ្វើឲ្យមនុស្សគេងលក់បានស្កប់ស្កល់។
**៣.** ជំនួយដល់ប្រព័ន្ធស៊ាំ និងប្រព័ន្ធដកដង្ហើមឲ្យមានភាពប្រក្រតី។ មិនតែប៉ុណ្ណោះបើមានអារម្មណ៍ថាពិបាកដកដង្ហើម គ្រាន់តែហិតផ្កាម្លិះភ្លាមអាចសម្រួលបានភ្លាម។
៤. សម្រួលសរសៃឈាម និងចង្វាក់បេះដូងឲ្យមានសុខភាពល្អ។ ព្រោះតែវាមានអត្ថប្រយោជន៍បែបនេះហើយ ទើបបានជាគេយកផ្កាម្លិះដាក់លាយជាមួយតែ៕
ចុចអាន៖មានបញ្ហាក្លៀកអាវចេញពណ៌លឿងមែនទេ? ដំណោះស្រាយនេះ ២ មុខនេះងាយបំផុត
ចុចអាន៖ងាយអីចឹងសោះ! ល្បិចរក្សាទុកក្រូចឆ្មារឲ្យនៅស្រស់ច្រើនខែក៏មិនស្អុយខូច