បើគេសួរថា «ម៉េចបានមិនទាន់មានសង្សារ?» អ្នក Single ដឹងត្រូវឆ្លើយបែបណាអត់?
- 2017-08-27 23:47:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើគេសួរថា «ម៉េចបានមិនទាន់មានសង្សារ?» អ្នក Single ដឹងត្រូវឆ្លើយបែបណាអត់?
ជួនកាលវាមានហេតុផលច្រើនដែលធ្វើឲ្យយើងសម្រេចចិត្តមិនទាន់រវីរវល់នឹងរឿងស្នេហា។ ទោះយ៉ាងណាបើអាយុ ២០ឆ្នាំជាងហើយនៅមិនទាន់មានសង្សារទៀតប្រាកដជាជៀសមិនផុតពីសំណួរ៖ «ម៉េចបានមិនយកសង្សារអញ្ចឹង?»។ អ្នកប្រាកដជាមិនចង់បកស្រាយច្រើនមែនទេ? ចម្លើយខាងក្រោមនេះដឹងតែត្រូវចិត្តម៉ង៖
១. មកពីមិនទាន់រកឃើញអ្នកល្អប្រហែលខ្ញុំ។
២. ចុះនៅ Single មានអ្វីខុស?
៣. ហើយសួរធ្វើអី?
៤. ប្រហែលមកពីខ្ញុំសំណាងហើយមើលទៅ។
៥. មកពីគេរកខ្ញុំមិនទាន់ឃើញ។
៦. ដោយសារតែមិនទាន់ចង់ជាប់ខ្នោះ។
៧. ហេតុអ្វីត្រូវខ្វល់រឿងនេះ?
៨. ព្រោះតែខ្ញុំស្រឡាញ់សេរីភាពរបស់ខ្ញុំ។
៩. មកពីខ្ញុំមានរឿងត្រូវខ្វល់សំខាន់ជាងនេះ។
១០. សំខាន់គឺខ្ញុំមិនចង់បាន។
ឆ្លើយតែប៉ុណ្ណេះលែងខ្វល់នឹងត្រូវបកស្រាយច្រើនហើយ។ រើសបានឬនៅ ចម្លើយមួយណាដែលអ្នកពេញចិត្តជាងគេ?
ចុចអាន៖ ទង្វើច្បាស់ៗបង្ហាញថា អ្នកអត់គូយូរពេកជាមនុស្ស Drama ខ្លាំង