៥ សំណួរចាក់ដោតដែលប្រុសៗមិនចង់ឮពីសង្សារខ្លួន
- 2017-09-06 01:12:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ សំណួរចាក់ដោតដែលប្រុសៗមិនចង់ឮពីសង្សារខ្លួន
សម្រាប់ស្រីៗ តើអ្នកធ្លាប់ប្រកែកគ្នាជាមួយមិត្តប្រុសដោយសារតែការសួរសំណួរតិចតួចដែរទេ? ពេលខ្លះអ្នកអាចគិតថាវាជាសំណួរធម្មតា តែសម្រាប់គាត់វិញវាគឺជារឿងធំ៖
១. តើបងរកបានប៉ុន្មាន?
ត្រង់ពេកហើយ។ បើអ្នកចង់និយាយពីវាមែន គួរតែចេះបង្វែរដានខ្លះ កុំចំៗបែបនេះពេក។
២. មិត្តស្រីមុនគេយ៉ាងម៉េចដែរ?
នេះច្រើនជាសំណួរដែលស្រីៗសួរពេលប្រច័ណ្ឌ។ ទោះយ៉ាងណាក៏ដោយ អតីតគឺអតីត កុំយកវាមកឡូកឡំជាមួយបច្ចុប្បន្នអី។
៣. តើអូនអាចជួបឪពុកម្ដាយបងបានទេ?
ជាសំណួរដែលគួរឲ្យខ្លាចបំផុតសម្រាប់ប្រុសៗដែលមិនទាន់ចង់រៀបការ។
៤. បងគិតថានាងស្អាតជាងអូនមែនទេ?
ជាថ្មីម្ដងទៀត នេះជាសំណួរពេលប្រច័ណ្ឌ។ អ្នកគួរតែកុំល្អជាងព្រោះវានាំបញ្ហាកាន់តែធំទៅវិញ។ គួរផ្ដោតលើបញ្ហាតែពីរនាក់ល្អជាង។
៥. ហេតុអ្វីបងមិនធ្វើឲ្យដូចគេ?
សំណួរបែបនេះអាចធ្វើឲ្យអ្នកទាំងពីរកើតជម្លោះបានព្រោះប្រុសៗមិនចូលចិត្តការប្រៀបធៀបបែបនេះទេ។ ទោះសង្សារមិត្តរបស់អ្នកល្អយ៉ាងណាក៏ដោយ គេផ្សេងយើងផ្សេង។ កុំព្យាយាមប្រៀបធៀបអី៕
ចុចអាន៖ រូបថត Goal! ២៣ សន្លឹក Sweet Sweet បែបគូស្នេហ៍ឃើញហើយច្រណែន