សុគន្ធ និសា ប្រកាសចូលរោងការនៅខែ....
- 2017-10-17 21:03:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុគន្ធ និសា ប្រកាសចូលរោងការនៅខែ....
តារាចម្រៀងសំឡេងស្រទន់ សុគន្ធ និសា បានប្រកាសឲ្យដឹងថា នាងនឹងចូលរោងការនៅខែ ១២ នេះហើយ។ ក្រោយរងពាក្យចចាមអារ៉ាមច្រើនទាក់ទងនឹងមង្គលការជាមួយលោក សាំបា ចុងឆ្នាំនេះ ម្ចាស់បទ "បើស្រលាញ់ម្ដេចទុកអូនចោល” មិនដែលផ្ដល់បទសម្ភាសន៍ឲ្យខាងសាព័ត៌ណាមួយឡើយ តែនាងទើបផ្ដល់ចម្លើយលម្អិតក្នុងរឿងកសាងគ្រួសារនៅមុននេះបន្តិច។ ក្នុងបទសម្ភាសន៍ជាមួយលោក រិទ្ធី នាព្រឹកនេះក្នុងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ហង្សមាស តារាស្រីវ័យជាង ៣០ ឆ្នាំបានឆ្លើយសំណួរនេះថា នាងពិតជាត្រៀមខ្លួនធ្វើកូនក្រមុំនៅខែ ១២ នេះមែន ដោយបញ្ជាក់ថាអនាគតស្វាមីជាមនុស្សធម្មតាមិនមែនអ្នកសិល្បៈ ឬមន្រ្តីរាជការណាមួយទេ៕
**ចាប់ផ្ដើមពីនាទីទី ៧ ទៅ និសា និយាយរឿងរៀបការ**
ចុចអាន៖បែកធ្លាយធៀបការដ៏សាមញ្ញរបស់ Song Hye Kyo និង Song Joong Ki