វិធីប្រារព្ធខួបអាពាហ៍ពិពាហ៍ ៥ យ៉ាងធ្វើឲ្យគ្រួសារមានសុភមង្គលទ្វេដង
- 2017-11-27 03:48:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីប្រារព្ធខួបអាពាហ៍ពិពាហ៍ ៥ យ៉ាងធ្វើឲ្យគ្រួសារមានសុភមង្គលទ្វេដង
ការប្រារព្ធកម្មវិធីខួបអាពាហ៍ពិពាហ៍ ពិតជាសំខាន់ណាស់ ដើម្បីរឹតចំណងស្នេហាឱ្យកាន់តែមានសុភមង្គលខ្លាំងឡើង។ ៥ វិធីខាងក្រោមជាការរំឮកខួបរៀបការដ៏ល្អបំផុត៖
១. ធ្វើដំណើរកម្សាន្តរួមគ្នា
ការធ្វើដំណើរកម្សាន្តរួមគ្នារវាងប្តីប្រពន្ធតែពីរនាក់នាថ្ងៃពិសេសនោះ ពិតជាវិធីល្អខ្លាំងបំផុត ដើម្បីរំឭកគ្រាចាប់ដៃគ្នាជាលើកដំបូង។ បើចង់ឱ្យស្នេហាដូចថ្ងៃរៀបការដំបូង គួរតែទៅកន្លែងក្រេបទឹកឃ្មុំម្តងទៀត នោះអនុស្សាវរីយ៍ទាំងប៉ុន្មាននឹងផុសនៅចំពោះមុខអ្នកទាំងពីរ។
**២. ញ៉ាំអាហារក្រោមពន្លឺភ្លើងទៀន**
ត្បិតតែជម្រើសញ៉ាំអាហារក្រោមពន្លឺភ្លើងមិនពិសេសខ្លាំងដូចការធ្វើដំណើរកម្សាន្តមែន តែវិធីនេះពិតជាមានភាពរ៉ូមែនទិកសម្រាប់ប្តីប្រពន្ធចូលចិត្តបែបអន្លង់អន្លោច។ អាហារក្រោមភ្លើងទៀន ថែមស្រាក្រហមបន្តិចធ្វើឱ្យស្នេហាកាន់តែស្អិតល្មួតដូចគូស្នេហ៍ថ្មោងថ្មី។
៣. ទៅបាររាំកម្សាន្ត
ដើម្បីឱ្យដូចពេលសុំស្នេហ៍លើកដំបូង ស្វាមីគួរតែណាត់ភរិយាចេញទៅកម្សាន្តនៅក្នុងបារបរិយាកាសដូចបរទេស និងសុំភរិយារាំបទមនោសញ្ចេតនាជាមួយគ្នា។
៤. ទៅមើលកុន
ភាពយន្តដែលគួរឱ្យស្វាមីភរិយាទៅមើល គួរតែជាស្នេហាបែបយុវវ័យដូចគ្រាដើមកាលអ្នកទាំងពីរទើបស្គាល់គ្នា។ ប្រភេទរឿងមានដូចជា ''The Proposal'' ''The Vow'' និង ''Date Night'' ជាដើម។
៥. ការពញ្ញាក់អារម្មណ៍
គួរមានរៀបចំកម្មវិធីតូចមួយនៅក្នុងផ្ទះ ដោយរៀបចំកម្មវិធីភ្ញាក់ផ្អើលមួយដល់អារម្មណ៍ខាងស្រី និងអញ្ជើញបងប្អូនដែលស្និទ្ធស្នាលគ្នាបំផុតមកចាំស្វាគមន៍ភរិយា។ គួរបន្ថែមនំខេក និងមានការញ៉ាំអាហារដោយបន្ថែមស្រាបៀរដើម្បីកំដរបរិយាកាសផងដែរ៕
ទស្សនាវីដេអូខាងក្រោម