គំរូស្ទីលថត Pre-wedding ផ្អែមល្ហែម ជាគំនិតដល់គូរស្នេហ៍ដែលថ្ងៃពិសេសជិតមកដល់!
- 2017-11-28 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំរូស្ទីលថត Pre-wedding ផ្អែមល្ហែម ជាគំនិតដល់គូរស្នេហ៍ដែលថ្ងៃពិសេសជិតមកដល់!
សម័យនេះរូបថត Pre-wedding គឺពេញនិយមនិងសំខាន់ណាស់ ដែលជួយញ៉ាំងឲ្យការចងចាំរាល់ការស្រលាញ់ទាំងឡាយរបស់ដៃគូររហូតដល់ថ្ងៃដ៏ពិសេសពួកគេផងដែរ។ ព្រោះរូបថត Pre-wedding ហាយឡាយនូវអនុស្សាវរីយ៍ផ្អែមល្ហែមរបស់គូរស្នេហ៍ ហើយរូបភាពទៀតសោតបានផ្ដិតយកទេសភាពស្អាតៗដែលកាន់តែធ្វើឲ្យមើលទៅរំភើប និងរូមេទិចថែមទៀតផង។ ប៉ុន្តែដោយសារកំណើននៃការនិយមចូលចិត្តដូចគ្នាមានការកើនឡើងទើបធ្វើឲ្យមានស្ទីលថតជាន់គ្នាច្រើន ព្រោះថតនៅតំបន់ដដែលហើយថតញឹកញាប់។ ដូច្នេះ កញ្ញា សូមផ្ដល់ជាយោបល់ខ្លះៗដល់គូរស្នេហ៍ដែលមានគម្រោងរៀបការថាគួរគិតស្ទីលថតដែលខ្លួនឯងពេញចិត្តរួចយកទៅប្រាប់ជាងថត។ ពួកគេនឹងអរគុណអ្នក ព្រោះមិនត្រឹមតែជួយជាគំនិតដល់គេទេ ថែមទាំងចំណេញពេលវេលាទៀតផង។ ចង់ដឹងថាប្លែក និងស្រស់ស្អាតយ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖