រៀបការរួចគួរចាត់ចែងលុយកាក់បែបណាទើបមិនជួបវិបត្តិ?
- 2017-12-01 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀបការរួចគួរចាត់ចែងលុយកាក់បែបណាទើបមិនជួបវិបត្តិ?
ការគិតគូររៀបចំលុយកាក់ប្រហែលជារឿងស្មុគស្មាញមួយសម្រាប់ប្ដីប្រពន្ធដែលទើបនឹងរៀបការហើយព្រោះបន្ទុកចំណាយកាន់តែមានច្រើនជាងមុន។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលអ្នកអាចអនុវត្តបានដើម្បីរៀបចំការចំណាយឲ្យត្រឹមត្រូវ៖
១. ដាក់អាទិភាពឲ្យត្រឹមត្រូវ៖ បើយើងមិនមែនជាអ្នកមានទេ គួរផ្ដោតលើអ្វីដែលជារបស់ចាំបាច់មុនជាជាងផ្ដោតលើគ្រឿងសង្ហាររឹម ឡានថ្លៃៗ ឬ ក៏របស់របរផ្សេងៗដែលមិនទាន់ចាំបាច់។
២. សន្សំសម្រាប់ថ្ងៃអនាគត៖ ទោះគ្មានច្រើនក៏ត្រូវសន្សំបន្តិចម្ដងៗសម្រាប់អនាគតដែរ។ បើសិនប្ដីប្រពន្ធធ្វើការទាំងពីរនាក់ យើងអាចចាត់ចែងប្រាក់ខែម្នាក់សម្រាប់សន្សំនិងម្នាក់ទៀតទប់ការចំណាយ។
៣. គួរលុបបំណុលឲ្យអស់៖ ព្រោះដើម្បីកុំឲ្យការប្រាក់កាន់តែច្រើនឡើងជាន់គ្នា។ យើងរកលុយមកមិនមែនសម្រាប់បង់ការប្រាក់ទេ។
**៤. ចេះយល់គ្នា៖** ត្រូវមានគំនិតមួយថាទោះរកបានតិចឬ ច្រើន សំខាន់គឺសុភមង្គលក្នុងគ្រួសារ និងការមិនជំពាក់បំណុលគេវ័ណ្ឌក។ មិនត្រូវធ្វើអ្វីដែលអាចនាំដល់វិបត្តិនោះទេ។
៥. ចេះពិភាក្សាគ្នាលើការចំណាយ៖ ត្រូវនិយាយគ្នា និងប្រុងប្រយ័ត្នលើការចំណាយផ្សេងៗជានិច្ចជៀសវាងការចំណាយខុសខ្ទង់។
៦. ចេះសម្រេចចិត្តរួមគ្នា៖ ដំបូងអាចជារឿងប្លែកតែត្រូវរៀនធ្វើវា។ វាជាគន្លឹះសំខាន់ដើម្បីអនាគតភ្លឺស្វាង៕
ទស្សនាវីដេអូខាងក្រោម៖