អាថ៌កំបាំងពីក្រោយជីវិតអាពាហ៍ពិពាហ៍ដ៏ជោគជ័យ
- 2017-12-08 18:42:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងពីក្រោយជីវិតអាពាហ៍ពិពាហ៍ដ៏ជោគជ័យ
វាមិនមែនចៃដន្យទេដែលប្ដីប្រពន្ធខ្លះអាចរួមរស់ជាមួយគ្នាប្រកបដោយសុភមង្គលដល់ចាស់រាងខ្លួន ខណៈមួយចំនួនទៀតបែរជាមិនអាចទៅមុខបានរលូនទៅវិញ។ ប្រាកដណាស់ថាដៃគូជោគជ័យទាំងឡាយតែងមានចំណុចពិសេសដើម្បីរក្សាស្នេហាគេឲ្យជោគជ័យ។
១. តែងបង្កើតភាពស្និទ្ធស្នាលជានិច្ច៖ រវល់ជាមួយការងារមិនគួរក្លាយជាឧបសគ្គសម្រាប់ប្ដីប្រពន្ធទេ។ បច្ចេកវិទ្យាទំនើបៗសព្វថ្ងៃនេះអាចអនុញ្ញាតឲ្យយើងទំនាក់ទំនងគ្នាបានយ៉ាងរលូនទោះបីនៅទីណាក៏ដោយ។ ការរក្សាទំនាក់ទំនងនឹងគ្នាជាប្រចាំជួយឲ្យប្ដីប្រពន្ធចេះដឹងសុខទុក្ខគ្នា ហើយវានឹងនាំឲ្យស្រឡាញ់គ្នាទ្វេឡើង។
២. ចេះយោគយល់គ្នា៖ អាថ៌កំបាំងធំបំផុតដែលជួយឲ្យជីវិតប្ដីប្រពន្ធជោគជ័យគឺការដែលអ្នកទាំងពីរដឹងនូវអ្វីដែលជាតម្រូវការរួម ចេះបំពេញតម្រូវការឲ្យគ្នា និងចេះយោគយល់គ្នា។
៣. មានគំនិតវិជ្ជមានជានិច្ច៖ បើមួយថ្ងៃៗគិតតែពីបញ្ហា ជីវិតយើងក៏មិនមានសេចក្ដីសុខដែរ។ គ្រួសារមានសេចក្ដីសុខ ដរាបណាម្នាក់ៗមានគំនិតវិជ្ជមាន គិតអ្វីក្នុងផ្លូវល្អ។ វានឹងធ្វើឲ្យបរិយាកាសក្នុងគ្រួសារស្រស់ស្រាយទៅតាមនោះដែរ។
៤. ជឿជាក់លើគ្នា៖ គ្មានអ្វីសំខាន់ជាងការទុកចិត្តគ្នានោះទេព្រោះវាជាមូលដ្ឋានគ្រឹះនៃស្នេហាអមតតែម្ដង។
៤. គ្មានពាក្យថា «លែងលះ»៖ ពេលសម្រេចចិត្តរៀបការ ត្រូវប្រាកដថាអ្នកនឹងមិនប្រើពាក្យថា «លែងលះ» ទេទៅអនាគត។ កុំជ្រើសរើសការលែងលះធ្វើជាដំណោះស្រាយឲ្យសោះព្រោះមានវិធីច្រើនណាស់ដែលយើងអាចប្រើដើម្បីដោះស្រាយបញ្ហាបាន។
៥. ទទួលបទពិសោធន៍ពីប្ដីប្រពន្ធផ្សេងដែលជោគជ័យរឿងស្នេហា៖ ពួកគេនឹងពេញចិត្តក្នុងការចែករំលែកមិនខាន។
ជោគជ័យក្នុងជីវិតគូជាអាចជាដំណើរមួយមានឧបសគ្គច្រើន តែសំខាន់យើងត្រូវដឹងពីរបៀបជម្នះពួកវាទាំងនោះដើម្បីសុភមង្គលក្នុងគ្រួសារ៕
ទស្សនាវីដេអូខាងក្រោម