ត្រូវយកចិត្តទុកដាក់លើរឿង ៣យ៉ាងនេះ បើចង់ឲ្យកូនកើតមកឆ្លាត
- 2019-02-12 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវយកចិត្តទុកដាក់លើរឿង ៣យ៉ាងនេះ បើចង់ឲ្យកូនកើតមកឆ្លាត
ប្ដីប្រពន្ធជាច្រើនគូតែងតែចង់ឲ្យកូនខ្លួនឯងកើតមកមានសុខភាពល្អ គួរឲ្យស្រលាញ់ និងឆ្លាត។ កូនដែលកើតមកឆ្លាតមិនមែនស្ថិតតែនៅលើហ្សែនរបស់ឪពុកម្ដាយទេ។ ប៉ុន្តែវាពាក់ព័ន្ធដល់បរិស្ថានជុំវិញខ្លួន និងការអប់រំរបស់អ្នកទាំងពីរដូចគ្នា។ ដូចច្នេះអ្នកដែលត្រៀមខ្លួននឹងក្លាយជាប៉ាម៉ាក់គេគ្រប់រូបគួរតែគិតដល់៣ចំណុចនេះ ពេលកំពុងពពោះនឹងពេលសម្រាលរួច។
១. អ្នកគួរតែស្ថិតក្នុងវ័យដែលមានអាយុបន្តពូជល្អបំផុត
ស្ត្រីដែលមានអាយុចន្លោះពី ២៣ និង ៣០ឆ្នាំ គឺស្ថិតនៅក្នុងស្ថានភាពល្អបំផុត។ពេលដែលស៊ុតរបស់ស្ត្រីមានគុណភាពល្អនោះ ក៏ធ្វើឲ្យមេជីវិតឈ្មោលមានគុណភាពខ្ពស់ដែរ។ បើសិនស៊ុតញី និងមេជីវិតឈ្មោលមានគុណភាពហើយនោះអ្នកនឹងទទួលបានហ្សែនល្អ។ លើសពីនេះពេលកំពុងពពោះក៏ជួយកាត់បន្ថយជំងឺហ្សែន និងការផ្លាស់ហ្សែនបានដែរ។
២. អាហារូបត្ថម្ភពេលពពោះ
ចាប់តាំងពីពេលមានផ្ទៃពោះភ្លាម អ្នកម្ដាយគួរតែយកចិត្តទុកដាក់ចំពោះរបបអាហារដែលសម្បូរជាតិប្រូតេអ៊ីន និង DHA សារធាតុចិញ្ចឹម២ មុខនេះមិនអាចខ្វះបានទេ ព្រោះជួយក្នុងការអភិវឌ្ឍន៍ខួរក្បាលទារក។ ខួរក្បាលរបស់ទារកមានការរីកចម្រើនប្រហែល ២៥០០០០ កោសិកាសរសៃប្រសាទក្នុង១នាទី ហើយកោសិកានេះ ៧០% របស់មនុស្សគឺអាចរកបានមុនពេលទារកចាប់កំណើត។ ដូច្នេះការផ្ដល់អាហារូបត្ថម្ភដល់ទារកពេលចាប់ផ្ដើមពពោះគឺពិតជាសំខាន់ខ្លាំងណាស់។ ក្នុងរយៈពេល ២ ឬ ៣ ខែដំបូង អ្នកម្ដាយត្រូវការវីតាមីនបន្ថែម ទៅតាមតម្រូវការក្នុងដំណាក់កាលនីមួយៗនៃការមានផ្ទៃពោះ។
៣. បំបៅកូនដោយទឹកដោះម្ដាយ
សព្វថ្ងៃនេះមានហេតុផលច្រើនណាស់ដែលធ្វើឲ្យអ្នកម្ដាយជ្រើសរើសយកទឹកដោះគោជំនួសឲ្យទឹកដោះម្ដាយ។ តែទឹកដោះម្ដាយជាប្រភពដ៏សំខាន់បំផុតសម្រាប់ទារកក្នុងកំឡុងពេល ៦ខែដំបូង។ តាមការស្រាវជ្រាវបានឲ្យដឹងថាទឹកដោះរបស់ម្ដាយមានជាតិ DHA ដែលជួយដល់ការអភិវឌ្ឍន៍ដល់ខួរក្បាលទារក៕
ចុចអាន៖ ដើម្បីដឹងពីសុខទុក្ខកូនអ្នកម្ដាយគួរស្វែងយល់ ភាសាកាយវិការសំខាន់ៗ ៧ ពីទារក