យំលែងចេញ! អ្នកចូលចិត្តញ៉ាំតិចៗ ខ្លាចធាត់ប្រយ័ត្នជួបរឿងដូចក្មេងស្រីម្នាក់នេះ
- 2019-02-27 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យំលែងចេញ! អ្នកចូលចិត្តញ៉ាំតិចៗ ខ្លាចធាត់ប្រយ័ត្នជួបរឿងដូចក្មេងស្រីម្នាក់នេះ
ក្នុងពេលត្រឹមកន្លះឆ្នាំ ក្មេងស្រីម្នាក់ស្រកអស់ ៩ គីឡូ ហើយអូវែក៏មិនមានសមត្ថភាពធ្វើឲ្យមានកូនបានដូចស្ត្រីដែលមានវ័យចំណាស់ចឹង។ Wei Wei ជាក្មេងស្រីអាយុ ១៨ ឆ្នាំម្នាក់នៅក្នុងប្រទេសចិន។ បន្ទាប់ពីបញ្ចប់ការប្រលងចូលមហាវិទ្យាល័យ នាងតែងតែកាត់បន្ថយការញ៉ាំអាហារ ហើយញ៉ាំតែបន្លែជំនួសឲ្យក្រុមអាហារដ៏ទៃទៀត។
នៅពេលនាងស្រកអស់ ១០គីឡូ នាងដឹងខ្លួនថារាងកាយនាងមិនប្រក្រតីទេ ចឹងហើយនាងបានទៅ ជួបគ្រូពេទ្យ។ គ្រូពេទ្យបានពិនិត្យឃើញថា អូវែស្បូនរបស់ Wei Wei មិនប្រក្រតីទេ។ នាងត្រូវបានគេវិនិច្ឆ័យឃើញថាអូវែស្បូនរបស់នាងលែងមានប្រសិទ្ធភាព និងបាត់បង់ជីជាតិបន្តពូជជារៀងរហូត។
រឿងរបស់ Wei Wei មិនមែនជារឿងធម្មតាទេ។ ក្មេងស្រីជាច្រើនសព្វថ្ងៃនេះដោយសារតែការចង់ស្រកគីឡូហួសប្រមាណហើយមិនញ៉ាំឲ្យបានគ្រប់គ្រាន់ទើបធ្វើឲ្យមុខងារបន្តពូជរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ឥឡូវនេះមានក្មេងស្រីជាច្រើនសម្រកគីឡូដោយការបង្អត់អាហារ។ ពួកគេញ៉ាំអាហារតែមួយពេលប៉ុណ្ណោះក្នុង១ថ្ងៃ ឬញ៉ាំតែផ្លែឈើ និងបន្លែតែប៉ុណ្ណោះ ហើយមិនញ៉ាំត្រី និងសាច់ទេ។ ការសម្រកទម្ងន់មិនត្រឹមត្រូវមិនមែនគ្រាន់តែធ្វើឲ្យរាងកាយខ្វះអាហារូបត្ថម្ភទេ តែវាធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូនបន្តពូជ ដែលអាចបណ្ដាលឲ្យមានបញ្ហាដល់ការមកឈាមរដូវ។
នៅដំណាក់កាលដំបូង ធម្មតាវដ្ដរបស់រដូវអាចស្ការឡើងវិញបានដោយការញ៉ាំអាហារឲ្យមានតុល្យភាព។ ប្រសិនបើមិនព្យាបាលទេវាអាចបង្កើនហានិភ័យគ្រោះថ្នាក់ដល់ស្បូន និងមហារីកស្បូនថែមទៀត។
ចុចអាន៖ ជៀសបានជៀសទៅ! អាហារ ៥ ប្រភេទនេះស្រីៗមិនគួរញ៉ាំទេពេលមករដូវ