២ សប្ដាហ៍ក្បាលពោះស្រកខ្ទេចគ្មានសល់ ដោយប្រើតិចនិកបែបនេះ
- 2019-12-31 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ សប្ដាហ៍ក្បាលពោះស្រកខ្ទេចគ្មានសល់ ដោយប្រើតិចនិកបែបនេះ
មនុស្សស្រីជាច្រើនដឹងថាការសម្រកក្បាលពោះត្រូវចំណាយពេលយូរណាស់។ អ្នកខ្លះអាចទ្រាំទ្រការហាត់ប្រាណនិងតមអាហារបានតែ ២ ថ្ងៃដំបូងតែប៉ុណ្ណោះ។ នៅពេលដែលមិនឃើញលទ្ធផលក៏លែងមានអារម្មណ៍នឹងតស៊ូទៀត។បើស្រីៗចង់បានរាងស្លីម ចង្កេះតូច ក្បាលពោះរាបស្មើ សាកមកអនុវត្តន៍តិចនិកខាងក្រោមនេះទាំងអស់គ្នាទៅ ចំណាយពេលត្រឹម២ សប្ដាហ៍ប៉ុណ្ណោះ។
កាលវិភាគហាត់ប្រាណសម្រកក្បាលពោះ។ មកធ្វើលំហាត់ប្រាណតាមរូបខាងដែលបានបង្ហាញខាងលើនេះ។ ហាត់សម្រកក្បាលពោះ៣ ដងក្នុង១ថ្ងៃ។ ចាប់ផ្ដើមជាមួយ ១០ Jackknife Crunches និងធ្វើតាម ២០ Russian Twists។ ធ្វើបែបនេះឲ្យបាន ២០ វិនាទី បន្ទាប់មកបង្កើនចំនួនដងជាបន្តបន្ទាប់ ២ដងក្នុងមួយថ្ងៃ។ ហាត់ប្រាណសម្រកក្បាលពោះនៅពេលព្រឹក ពេលល្ងាច ឬមុនពេលចូលគេង។ តារាងហាត់សម្រកក្បាលពោះខាងលើនេះគឺសមជាមួយនឹងមនុស្សស្រីដែលគ្មានពេលហាត់ប្រាណច្រើន ឬខ្ជិលហាត់ប្រាណ គ្រាន់តែធ្វើបែបនេះពីរបីនាទីក្នុង១ ថ្ងៃទៅបានហើយ។
បើចង់សម្រកក្បាលពោះឲ្យបានជោគជ័យក៏ត្រូវខ្វល់ទៅលើម្ហូបអាហារដែរ។ ព្រោះនៅពេលដែលយើងញ៉ាំបានល្អ ៨០% ការហាត់ប្រាណត្រឹម ២០% នោះអ្នកនឹងមានរាងស្អាត។ ដូច្នេះបើអ្នកចង់ឲ្យក្បាលពោះរាបស្មើរក្នុងពេល ១៤ ថ្ងៃអ្នកត្រូវគ្រប់គ្រងរបបអាហារឲ្យបានល្អជាមួយនឹងការហាត់ប្រាណ។ តារាងគ្រប់គ្រងអាហារដែលបានបង្ហាញមិនពិបាកធ្វើតាមទេ។ គ្រាន់តែកាត់បន្ថយម្សៅពណ៌សនិងពណ៌ត្នោត ដូចជា នំប៉័ង pasta, spaghetti, ភេសជ្ជៈដែលមានជាតិស្ករខ្ពស់។ ប្ដូរទៅញ៉ាំផ្លែឈើនិងបន្លែ គ្រាប់ធញ្ញជាតិ ស្រូវសាលី អង្ករពណ៌ត្នោត ហើយអ្វីដែលសំខាន់គឺផឹកទឹកឲ្យបានច្រើនដើម្បីជួយកាត់បន្ថយការឃ្លាន និងជួយឲ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ៕
ចុចអាន៖ មិនបាច់ហាត់ប្រាណទាល់ឈឺខ្លួន និងបង្អត់អាហារខ្លួនឯង អ្នកក៏អាចស្រកគីឡូបានដែរ