អាចស្រកទម្ងន់រហូតដល់ ៩គីឡូ គ្រាន់តែញ៉ាំទឹកក្រូចឆ្មារតាមរបៀបនេះ
- 2022-01-18 19:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាចស្រកទម្ងន់រហូតដល់ ៩គីឡូ គ្រាន់តែញ៉ាំទឹកក្រូចឆ្មារតាមរបៀបនេះ
សម្រាប់អ្នកដែលចង់ស្រកទម្ងន់លឿន និងមិនប៉ះពាល់ដល់សុខភាពនោះ អាចសាកនូវការញ៉ាំទឹកក្រូចឆ្មារដូចខាងក្រោមនេះបាន៖
គ្រឿងផ្សំ៖
ក្រូចឆ្មារ
ខ្ទឹមស
ខ្ញី
របៀបធ្វើ៖
ច្របាច់យកទឹកក្រូចឆ្មារចេញ ដាក់ក្នុងចានមួយ។ កុំចោលសំបកក្រូចដែលច្របាច់ហើយ។
ចិតសំបកខ្ញី ហើយហាន់ជាចំនិតៗ
បកសំបកខ្ទឹមឲ្យស្អាត
យកខ្ញីដែលហាន់ហើយ ខ្ទឹមដែលបកហើយ និងទឹកក្រូចឆ្មារដែលច្របាច់ហើយលាយចូលគ្នា ក្រឡុកឲ្យម៉ត់ល្អ រួចចាក់ដាក់ចាន។
ដាំទឹកឲ្យពុះ រួចដាក់សំបកក្រូចដែលច្របាច់ហើយ និងបន្ថែមនូវក្រូចឆ្មារប៉ុន្មានផ្លែទៀត ដាំឲ្យពុះរួចចាក់ដែលក្រឡុកហើយនោះបន្ថែមពីក្រោយជាការស្រេច។
ញ៉ាំមួយកែវរៀងរាល់ព្រឹកក្រោយក្រោកពីគេង នោះពីរ បីថ្ងៃក្រោយមកអ្នកនឹងឃើញពីលទ្ធផលយ៉ាងភ្ញាក់ផ្អើល។
តោះដើម្បីឲ្យកាន់តែច្បាស់យើងទៅមើលវីដេអូខាងក្រោមទាំងអស់គ្នា៖